• 2021-05-27 08:30:59
  • កីឡា​ផ្សេង​ៗ

សហព័ន្ធ​កីឡា​បាញ់​កាំភ្លើង​ នឹង​ធ្វើ​ទីលាន​ស្តង់ដារ​ ស៊ីហ្គេម​ អូឡាំពិក​ តម្លៃ​ខ្ទង់​២លាន​ដុល្លារ​ឡើង​ទៅ​

  • 2021-05-27 08:30:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធាន​សហព័ន្ធ​កីឡា​បាញ់​កាំភ្លើង​កម្ពុជា​ នឹង​ធ្វើ​ទីលាន​កម្រិត​ស្តង់ដារ​អន្តរជាតិ​ អូឡាំពិក​ ស៊ីហ្គេម​ នៅ​ខេត្ត​ព្រះសីហនុ​ ដែល​គ្រោង​ចំណាយ​ថវិកា​ ២-៣​លាន​ដុល្លារ​ឯណោះ។​

រូបភាព CAMSOC

ឯកឧត្ដម​ មៀច​ សុផាន់ណា​ ប្រធាន​សហព័ន្ធ​កីឡា​បាញ់​កាំភ្លើង​បាន​ឲ្យ​ដឹង​ថា​ សហព័ន្ធ​បាន​ចុះ​កិច្ចព្រមព្រៀង​ជា​មួយ​ក្រុម​ហ៊ុន​ Yeejia ជា​ដៃគូ​សហការ​ក្នុង​ការ​ជួយ​ជា​ទីលាន​ ធនធាន​ និង​កិច្ចការ​មួយ​ចំនួន​ទៀត។​

ចំពោះ​គម្រោង​សាងសង់​ទីលាន​បាញ់​កាំភ្លើង​កម្រិត​ស្តង់ដារ​ អូឡាំពិក​ ស៊ីហ្គេម​ ជា​ដើម​នេះ​នឹង​ធ្វើ​ឡើង​នៅ​ឯ​ខេត្ត​ព្រះសីហនុ។​ ការ​សាងសង់​នេះ​អាច​នឹង​ចំណាយ​ចន្លោះ​ពី​ ២-៣​លាន​ដុល្លារ។​ រីឯ​ពេលវេលា​សាងសង់​ប្រើ​រយៈពេល​ប្រហែល​១ឆ្នាំ​ប៉ុណ្ណោះ។​

រូបភាព CAMSOC

រំលឹក​ដែរ​ថា​ នៅ​ឆ្នាំ​២០២៣​ កម្ពុជា​នឹង​ទទួល​រៀបចំ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​កីឡា​ស៊ីហ្គេម​ លើក​ទី៣២​ ដូច្នេះ​ហើយ​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ និង​ CAMSOC​ កំពុង​សម្រុក​ធ្វើ​កិច្ចការ​ផ្សេងៗ​តាម​ផែនការ​ជា​បន្តបន្ទាប់។​ ក្នុង​នោះ​សហព័ន្ធ​កីឡា​ជាតិ​ផ្សេងៗ​កំពុង​សាងសង់​ទីលាន​ ឬ​រៀបចំ​ត្រៀម​ខ្លួន​ជា​បណ្ដើរៗ​ដើម្បីឲ្យ​សមស្រប​ប្រកួត​ប្រជែង​នៅ​ពេល​នោះ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់