• 2021-04-19 03:00:13
  • កីឡា​ផ្សេង​ៗ

ធ្លាប់​តែ​ឃើញ​សិស្ស​គុន​ ITF​ បញ្ចេញ​ស្នៀត​ឥលូវ​ប្រធាន​សហព័ន្ធ​វិញនៅ​តែ​រហ័ស​ល្អ​

  • 2021-04-19 03:00:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កន្លង​ទៅ​មិន​ថា​មាន​កម្មវិធី​តូចធំ​ ឬ​ត្រូវ​ចុះ​តាម​ខេត្ត​គេ​សង្កេត​ឃើញ​មាន​ការ​សម្ដែង​ពី​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ និង​យុវជន​ថ្នាល​តូចៗ​ដើម្បី​ជា​ការ​អបអរ​ និង​បង្ហាញ​ពី​ភាព​រីកចម្រើន​នៃ​ក្បាច់​គុន​តេក្វាន់​ដូ​ ITF។​

រូបភាពលើផេកសហព័ន្ធ

ប៉ុន្មាន​ថ្ងៃ​នេះ​អំឡុង​ភ្នំពេញ​អនុវត្តន៍​ការ​បិទ​ខ្ទប់​ចេញ​ក្រៅ​អំឡុង​កូវីដ​នេះ​ គេ​ឃើញ​ឯកឧត្ដម​ កែវ​ រ៉េមី​ បាន​ថត​វីដេអូ​ហ្វឹកហាត់​ក៏​ដូច​ជា​រំលឹក​នូវ​ក្បាច់​គុន​ ITF​ ដែល​ធ្លាប់​ហាត់​រៀន​ពី​មុន​មក។​ អ្វី​ដែល​កត់សម្គាល់​នោះ​គឺ​ភាព​រហ័សរហួន​របស់​ប្រធាន​សហព័ន្ធ​ខាង​លើ​នេះ​តែ​ម្ដង​ បើ​ទោះ​ជា​មាន​វ័យ​ច្រើន​ សក់​លាយ​ពណ៌​ស​ក្ដី​កាយវិការ​នៅ​លឿន។​

រូបភាពលើផេកសហព័ន្ធ

រំលឹក​ដែរ​ថា​ ឯកឧត្ដម​ កែវ​ រ៉េមី​ ជា​អនុប្រធាន​តេក្វាន់ដូ​ ITF​ អន្តរជាតិ​ ជា​ប្រធាន​សហព័ន្ធ​តេក្វាន់ដូ​ ITF​ អាស៊ីអាគ្នេយ៍​ ប្រធាន​សហព័ន្ធ​តេក្វាន់ដូ​ ITF​ កម្ពុជា។​ បច្ចុប្បន្ន​ប្រធាន​សហព័ន្ធ​ខាង​លើ​មាន​ខ្សែក្រវាត់​ខ្មៅ​ ៧ដាន​ ដែល​ឯកឧត្ដម​បាន​ហាត់​តាំង​ពី​សង្គម​ និង​សហរដ្ឋអាមេរិក​ផង​ដែរ៕​

រូបភាពលើផេកសហព័ន្ធ

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី