• 2021-03-03 08:08:59
  • កីឡា​ផ្សេង​ៗ

Big Show ប្រែ​ហើយ​ក្លាយ​ជា​បុរស​សាច់​ដុំ​មើល​សឹង​មិន​ស្គាល់

  • 2021-03-03 08:08:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

The Big Show វីរបុរស WWE បាន​ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង​​ចំពោះ​ការ​ផ្លាស់​ប្ដូរ​រូបរាង ដើម្បី​បង្ហាញ​ខ្លួន​ជា​ថ្មី​លើ​សង្វៀន AEW។

អ្នក​កីឡាកាស​ដែល​មាន​វ័យ​៤៩​ឆ្នាំ​​បាន​បង្ហាញ​ខ្លួន​ប្រកួត​ចុងក្រោយ​កាល​ពី​ថ្ងៃ​ទី ៤ ខែ មករា ឆ្នាំ ២០២១។ នៅ​ចុង​ខែ​កុម្ភៈ​កន្លង​ទៅ​ថ្មី​ៗ​នេះ Big Show ដែល​មាន​ឈ្មោះ​ពិត Paul Wight បាន​ចុះ​កុងត្រា​ជាមួយ​ស្ថាប័ន​កីឡាកាស​ថ្មី AEW ដើម្បី​ប្រកួត​ផង និង​ធ្វើ​ជា​អ្នក​​អត្ថាធិប្បាយ​ផង។ ​ ថ្មី​ៗ​នេះ​គេ​បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ភ្ញាក់ផ្អើល​ខ្លាំង​ ចំពោះ​ការ​ផ្លាស់ប្ដូរ​រូបរាង​​ពី​បុរស​ដែល​ធាត់​ ក្លាយ​ជា​ស្គម​សង្ហា​​សាច់​ដុំ​ធំ​ៗ​។ តាម​ពិត​ទៅ Big Show ចាប់​ផ្ដើម​ហ្វឹកហាត់​ផ្លាស់​ប្ដូរ​រាងកាយ​​នៅ​ឆ្នាំ​២០១៨ ក្រោយ​ព្យាបាល​វះកាត់​ត្រគាក​៕

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់