• 2021-02-22 02:03:43
  • កីឡា​ផ្សេង​ៗ

កីឡដ្ឋាន​កំពង់ស្ពឺ​ បុក​គ្រឹះ​ហើយ​គ្រោង​ចំណាយ​ពេល​១៥​ខែ​សាងសង់​

  • 2021-02-22 02:03:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡដ្ឋាន​ខេត្ត​កំពង់ស្ពឺ​ បាន​ចាប់​ផ្ដើម​បុក​គ្រឹះ​សាងសង់​ហើយ​ដោយ​ឯកឧត្ដម​ ហ៊ុន​ ម៉ានី​ កាល​ពី​ព្រឹក​ម្សិលមិញ​ ខណៈ​គម្រោង​រយៈពេល​ ១៥​ខែ​ទើប​រួចរាល់។​

ឯកឧត្តម​ ហ៊ុន​ ម៉ានី

ឯកឧត្ដម​ វ៉ី​ សំណាង​ អភិបាល​ខេត្ត​កំពង់ស្ពឺ​ បាន​ឲ្យ​ដឹង​ថា​ ការ​សាងសង់​កីឡដ្ឋាន​មួយ​នេះ​នឹង​ចំណាយ​អស់​ថវិកា​ប្រហែល​ជាង​ ៣លាន​ដុល្លារ​ និង​ចំណាយ​ពេល​ប្រហែល​១៥​ខែ​ទើប​បញ្ចប់​ការ។​ ការ​ចំណាយ​បន្ថែម​រហូត​ដល់​ជាង​ ៣លាន​ដុល្លារ​ នេះ​គឺ​ដោយ​សារតែ​ការ​សាងសង់​ក៏​ដូច​ជា​បំពាក់​គ្រឿង​បរិក្ខារ​ផ្សេង​ៗ​នោះ​ត្រូវ​តាម​ស្តង់ដារ​អន្តរជាតិ​របស់​ FIFA​ ហើយ​ការ​សាងសង់​នេះ​មាន​អ្នក​ជំនាញ​ច្បាស់លាស់​គិត​ពី​សម័យកាល​ច្រើន​ឆ្នាំ​ខាង​មុខ​ទៀតផង​ដែរ។​

ឯកឧត្ដម​ វ៉ី​ សំណាង​ អភិបាលខេត្តកំពង់ស្ពឺ

អភិបាល​ខេត្ត​រូប​នេះ​បន្ថែម​ទៀត​ថា​ កីឡដ្ឋាន​កំពង់ស្ពឺ​ នេះ​នឹង​ជួយ​ដល់​វិស័យ​កីឡា​បាន​ច្រើន​ ពី​ព្រោះ​មិន​ត្រឹម​តែ​ជា​តារាង​ទាត់បាល់​មួយ​នោះ​ទេ​ ពោល​មាន​តារាង​បាល់ទះ​ បាល់បោះ​ និង​រត់​ប្រណាំង​ផង។​ ដូច្នេះ​ឯកឧត្ដម​ជឿជាក់​អនាគត​ខាង​មុខ​កំពង់ស្ពឺ​នឹង​មាន​កីឡាករ​ជាប់​ជម្រើស​ជាតិ​ និង​បង្ហាញ​ពី​សក្ដានុពល​លើ​វិស័យ​កីឡា​ផង​ដែរ។​

ទិដ្ឋភាពម្សិលមិញ

រំលឹក​ដែរ​ថា​ ព្រឹក​ម្សិលមិញ​នេះ​កីឡដ្ឋាន​ខេត្ត​កំពង់ស្ពឺ​ ឬ​កីឡាដ្ឋាន​ណាហ្គា​វើល​ នេះ​បាន​បុក​គ្រឹះ​សាងសង់​ហើយ​ដោយ​ឯកឧត្ដម​តំណាង​រាស្ត្រ​ ហ៊ុន​ ម៉ានី ​រួម​និង​អភិបាល​ខេត្ត​ មន្ត្រី​ថ្នាក់​ដឹកនាំ​ជា​ច្រើន​រូប។​ ការ​បើក​ការ​សាងសង់​នេះ​គ្រោង​ចំណាយ​ពេល​ ១៥​ខែ​ ដែល​បញ្ចប់​មុន​ពិធី​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ​ ឆ្នាំ​២០២២ ខាង​មុខ៕​

ទិដ្ឋភាព​ម្សិលមិញ

វីដេអូ៖

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទថ្មី