• 2021-02-07 05:03:52
  • ព័ត៌មាន

កីឡាករល្បីៗ ៥នាក់ ដែលបាត់បង់ជីវិតលើទីលានប្រកួត (វីដេអូ)

  • 2021-02-07 05:03:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បាល់ទាត់ជាកីឡាដ៏ពេញនិយមមួយ ដែលមិនប្រឈម​គ្រោះថ្នាក់ខ្លាំងនោះទេ។ យ៉ាងណាក្ដី ការប៉ះទង្គិច​លើទីលាន គួបផ្សំនឹងកត្តាសុខភាពរបស់កិឡាករផងនោះ បានធ្វើឲ្យកីឡាករ​មួយចំនួន បានរងគ្រោះរហូត​បាត់បង់ជីវិតលើទីលានប្រកួត។

ករណីបាត់បង់ជីវិត ធ្លាប់មានច្រើនមកហើយ ដែលមានទាំងការស្លាប់លើទីលាន និងការស្លាប់​ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។ ថ្ងៃនេះ Sabay សូមបង្ហាញ​កីឡាករ ៥នាក់ ដែលបាន​បាត់បង់ជីវិត លើទីលានប្រកួត៖

១. Miklos Feher

កីឡាករសញ្ជាតិហុងគ្រី Feher លេងឲ្យក្លឹបព័រទុយហ្គាល់ Benfica បានស្លាប់ដោយសារគាំងបេះដូង អំឡុងការប្រកួតរវាងក្លឹប Benfica និង Vitoria de Guimaraes កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០០៤ ក្នុងវ័យ ២៤ឆ្នាំ។

២. Piermario Morosini

កីឡាករសញ្ជាតិអ៊ីតាលី Morosina លេងឲ្យក្លឹប Livorno បានស្លាប់​កាលពីថ្ងៃទី១៤ មេសា ២០១២ ក្នុងវ័យ ២៥ឆ្នាំ។ Morosini បានគាំងបេះដូង អំឡុង​ការប្រកួតរវាង Linorno ទល់នឹង Pescara។

៣. Antonio Puerta

កីឡាករសញ្ជាតិអេស្ប៉ាញ Puerta លេងឲ្យក្លឹប Sevilla បានស្លាប់ដោយសារគាំងបេះដូង កាលពីថ្ងៃទី២៥ សីហា ២០១៧ អំឡុងការប្រកួត​រវាង Sevilla ទល់នឹង Getafe ក្របខណ្ឌ La Liga ក្នុងវ័យត្រឹម ២២ឆ្នាំ។

៤. Emanuel Ortega

ខុសពីកីឡាករ ៣នាក់ខាងលើ កីឡាករអាហ្សង់ទីន Ortega បានស្លាប់ដោយសារ​ប៉ះទង្គិចក្បាល​ នឹងជញ្ជាំងថ្ម ជាប់ទីលាន កាលពីឆ្នាំ២០១៥ ក្នុងវ័យត្រឹម ២១ឆ្នាំ។

៥. Marc Vivien Foe

កីឡាករជម្រើសជាតិកាម៉េរូនរូបនេះ បានស្លាប់អំឡុងការប្រកួត​រវាងកាម៉េរូន ទល់នឹងកូឡុំប៊ី វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ពានរង្វាន់ FIFA Confederations Cup ថ្ងៃទី២៦ មិថុនា ២០០៣។ គាត់បានដួលស្លាប់ នៅនាទី ៧២ អំឡុងការប្រកួតនោះ ដោយមិនមានកីឡាករផ្សេងទៀតនៅក្បែរ។ គ្រូពេទ្យ​លើទីលាន បានព្យាយាមសង្រ្គោះដោយខ្យល់អុកស៊ីសែន និងសែងចេញ​ដើម្បី​សង្រ្គោះបន្ត​ក្នុងបន្ទប់សង្រ្គោះនៅកីឡដ្ឋាន ប៉ុន្តែមិនបានសម្រេចនោះទេ។

សូមទស្សនា​ហេតុការណ៍​ដែលកើតឡើងលើ​កីឡាករ​ ៥រូប​ខាងលើ ដូចខាងក្រោម៖​

ចុចអាន៖

-​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ កីឡាកាស​ជាការ​សម្ដែង តែមានករណីខុសបច្ចេកទេស ដល់ស្លាប់ និងរបួស​ធ្ងន់!

មតិយោបល់