• 2024-03-26 14:01:57
  • ព័ត៌មាន

Alves នៅក្រៅ​ឃុំ​បណ្ដោះ​អាសន្ន ក្រោយ​បង់​លុយធានា១លាន​ដុល្លារ​អាមេរិក

  • 2024-03-26 14:01:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​តារា​បាល់ទាត់​ប្រេស៊ីល​លោក Dani Alves ត្រូវ​បាន​ដោះ​លែង​ឱ្យ​នៅ​ក្រៅ​ឃុំ​ជា​បណ្ដោះអាសន្ន ក្រោយ​ពី​សាមី​ខ្លួន​បាន​បង់​ប្រាក់​ធានា​ក្រៅ​ឃុំ​ប្រមាណ ១លាន​ដុល្លារ​អាមេរិក។

កាល​ពី​ខែ​កុម្ភៈ អតីត​ខ្សែ​ការពារ​ក្លឹប Barcelona និង​ក្រុម​ជម្រើស​ប្រេស៊ីល​រូប​នេះ​ ត្រូវ​បាន​តុលាការ​ទីក្រុង​បាសេឡូណា​កាត់ទោស​ឱ្យ​ជាប់​ពន្ធនាគារ​រយៈពេល ៤ឆ្នាំ​ ៦ខែ ពី​បទ​រំលោភ​បំពាន​ផ្លូវភេទ។

បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន Daily Mail លោក​ Alves បាន​ធ្វើ​ការ​ប្ដឹង​ទៅ​សាលា​ឧទ្ធរណ៍ តវ៉ា​នឹង​សាលដីកា​តុលាការ​ជាន់​ទាប។ អម​នឹង​ទឹកប្រាក់​ ១លាន​ដុល្លារ​អាមេរិក លោក​បាន​ប្រគល់​លិខិត​ឆ្លងដែន​ប្រេស៊ីល និង​អេស្ប៉ាញ ទៅ​ឱ្យ​តុលាការ​អេស្ប៉ាញ។

ការ​ដោះ​លែង​​ជា​បណ្ដោះអាសន្ន​នេះ​ធ្វើ​ឱ្យ Alves នៅ​ក្រៅ​ឃុំ​ជា​លើក​ដំបូង​ក្នុង​រយៈពេល ១៤ខែ។

សូម​ជម្រាប​ផង​ដែរ​ថា​ Alves ជា​តារា​បាល់ទាត់​ដ៏​ឆ្នើម​មួយ​រូប ដោយ​ឈ្នះ​ពាន​ជា​ច្រើន​ជាមួយ​ក្លឹប Barcelona និង​ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល។ យ៉ាងណាមិញ រឿង​អាស្រូវ​នេះ​បាន​បញ្ចប់​អាជីព​បាល់ទាត់​របស់​បុរស​វ័យ ៤០ឆ្នាំ​រូបនេះ៕

ប្រភព៖ Goal អត្ថបទ៖ សេរី មង្គល

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី