• 2021-02-01 11:00:00
  • កីឡា​ផ្សេង​ៗ

ក្រុម CS:GO នឹង​ប្រកួត​នៅ​កម្មវិធី​ជើង​ឯក​អាស៊ីប៉ាស៊ីភីក ​លើក​ដំបូង​របស់ ​ASUS ROG

  • 2021-02-01 11:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ASUS ROG ជា​ឡេបថប​ហ្អេម​លេខ​១​លំដាប់​ពិភព​លោក​នឹង​រៀប​ចំ​ការ​ប្រកួត​កីឡា​អេឡិចត្រូនិច​ដំបូង​គេ​បង្អស់​ ROG Masters Asia Pacific eSports tournament ​ចាប់​ពី​ខែ​មីនា ​រហូត​ដល់​ ខែ​មេសា ​ឆ្នាំ​២០២១។

ដោយសារ​ការ​រីករាល​ដាល​នៃ​ជម្ងឺកូវីដ-១៩ បាន​ប៉ះ​ពាល់​ដល់​ការ​ធ្វើ​ដំណើរ​ជុំវិញ​តំបន់​នោះ​ការ​ប្រកួត​នឹង​ត្រូវ​ធ្វើ​ឡើង​ទាំង​ស្រុង​តាម​អនឡាញ​ដោយ​ការ​ប្រកួត​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្ដ​ទៅ​វគ្គ​ជម្រើស​ចុង​ក្រោយ​នឹង​មាន​ការ​ផ្សាយ​ផ្ទាល់​ផង​ដែរ។

​ការ​ប្រកួត​ ROG Masters tournament ​នឹង​មាន​ជា​លក្ខណៈ​ Counter-Strike: Global Offensive (CS:GO) ជា​ឈ្មោះ​ផ្លូវការ​ហើយ​នឹង​ផ្ដល់​ឱកាស​ដល់​ក្រុម​កីឡាករ​អេឡិច​ត្រូនិច​ដើម្បី​ជ្រើសរើស​អ្នក​ដែល​មាន​ជំនាញ​របស់​ពួកគេ ​ក៏​ដូចជា​ក្រុម​ដែល​មាន​ទឹក​ដៃ​លេង​ល្អ​ៗ​នៅ​តាម​តំបន់​របស់​ពួកគេ។

រចនាសម្ព័ន្ធនៃការប្រកួត

ការប្រកួត​នេះ​នឹង​មាន​រៀប​ចំ​ឡើង​តាម​បណ្ដា​ប្រទេស​ផ្សេង​ៗ​ចំនួន​១៥ ​ដើម្បី​ប្រជែង​គ្នា​ដណ្ដើម​យក​ពាន​រង្វាន់​ដំបូង​គេ​បង្អស់​របស់​ ROG Masters Asia Pacific Edition CS:GO Campion។

ការប្រកួត​នេះ​នឹង​ត្រូវ​ចែក​ចេញ​ជា​៣វគ្គ​ក្នុង​រយៈ​ពេល​២ខែៈ​

  • វគ្គ​ជម្រុះ​តាម​ប្រទេស​

  • វគ្គ​ផ្ដាច់ព្រ័ត្រ​ថ្នាក់​ជាតិ

  • វគ្គ​ផ្ដាច់ព្រ័ត្រ​អាស៊ីប៉ាស៊ីភីក

​វគ្គ​ជម្រុះ​តាម​ប្រទេស​សម្រាប់​ប្រទេសកម្ពុជា​នឹងចាប់ផ្ដើមនៅថ្ងៃទី៩ ​ខែមេសា​ ត្រូវ​នឹង​ថ្ងៃ​សុក្រ។ រី​ឯ​វគ្គ​ផ្ដាច់​ព្រ័ត្រ​ស្វែង​រក​ក្រុម​កំពូល​ដើម្បី​ធ្វើ​ជា​តំណាង​ប្រទេស​នឹង​ត្រូវ​បាន​ផ្សាយ​បន្ត​ផ្ទាល់​នៅ​ថ្ងៃ​ទី​១១ ខែ​មេសា​ ត្រូវ​នឹង​ថ្ងៃ​អាទិត្យ​តាម​រយៈ​គណនី​បណ្តាញ​សង្គម​ខាងក្រោម៖​

  • ​គេហ​ទំព័រ​ហ្វសបុក​ផ្លូវការណ៍​របស់​ ASUS ROG KH: https://www.facebook.com/ASUSROGKH

ក្រុម​ជំនាញ​មកពី​គ្រប់​បណ្ដា​ប្រទេស​នឹងត្រូវ​បាន​ដាក់​ដោយ​ស្វ័យប្រវត្តិ​ទៅ​ក្នុង​ទីតាំង​ដែល​មាន​ការ​ជ្រើស​រើស​នៅ​ក្នុង​ការ​ប្រកួត​ផ្ដាច់ព្រ័ត្រ​ថ្នាក់​ជាតិ។ នេះ​បាន​ផ្ដល់​នូវ​ឱកាស​កាន់​តែ​ច្រើន​សម្រាប់​ក្រុម​ដែល​មិន​មាន​ជំនាញ​ខ្លាំង ​និង​អ្នក​ដែល​ចូលចិត្ត​ពី​ប្រទេស​កម្ពុជា ​ដើម្បី​ឆ្លង​កាត់​វគ្គ​ជម្រុះ​ និង​ជួប​ក្រុម​ដែល​គាំទ្រ​នៅ​ក្នុង​វគ្គ​ផ្ដាច់​ព្រ័ត្រ​ថ្នាក់​ជាតិ​។ ​បន្ទាប់​មក​ ការ​ប្រកួត​ជើង​ឯក​ថ្នាក់​ជាតិ​នឹង​បន្ត​ប្រកួត​ជាមួយ​នឹង​ក្រុម​ដែល​ឈ្នះ​ពី​បណ្ដា​ប្រទេស​ផ្សេង​ៗ​ពី​អាស៊ីប៉ាស៊ីភីក​ ដែល​ជាវគ្គ​ផ្ដាច់​ព្រ័ត្រ​នឹង​ត្រូវ​ផ្សាយ​ផ្ទាល់​នៅ​សប្ដាហ៍​ទី៤ ​នៃ​ខែ​មេសា ​ឆ្នាំ២០២១។ ​ការប្រកួត ROG Masters Asia Pacific ដំបូង​បង្អស់​នេះ​សន្យា​ថា​នឹង​ក្លាយ​ជា​ការ​ប្រកួត​ដ៏​រំភើប​មួយ​ដែល​មាន ​Star Team ​និង​ Shoutcasters ដែល​តំណាង​ឲ្យ​ប្រទេស​កម្ពុជា ​នឹងត្រូវប្រកាសនៅថ្ងៃទី១០ ​ខែ​កុម្ភៈ​។

​រង្វាន់

​ ក្រុម​ដែល​ជាប់​ចំណាត់​ថ្នាក់​ជាតិ:​ ក្រុម​ដែល​ឈ្នះ​នៃ​ការ​ប្រកួត​វគ្គ​ផ្ដាច់​ព្រ័ត្រ​ថ្នាក់​ជាតិ​នឹង​មាន​ឱកាស​ឈ្នះ​ទឹក​ប្រាក់​ចំនួន​ ៨០០ ដុល្លារ​ ជាមួយ​នឹង​រង្វាន់​ជា​ច្រើន​ទៀត​ពី ​ROG​ និង​បន្ត​ទៅ​ប្រកួត​វគ្គ​ផ្ដាច់​ព្រ័ត្រ​ជាមួយ​បណ្ដា​ប្រទេស​នៅ​អាស៊ីប៉ាស៊ីភីក​ដែល​មានរង្វាន់ដូចខាង​ក្រោម:​

ការ​ចុះ​ឈ្មោះ​ និង គេហ​ទំព័រ​ផ្លូវ​ការណ៍​របស់​ការ​ប្រកួត​នេះ​

ការ​ចុះ​ឈ្មោះ​សម្រាប់​ព្រឹត្តិការណ៍​ ROG Masters Asia Pacific tournament នឹង​ចាប់​ផ្តើម​ទទួល​នៅថ្ងៃទី ៨ ខែ​កុម្ភៈ ​ឆ្នាំ២០២១​ នៅ​គេហទំព័រ​ផ្លូវការណ៍: rogmasters.gg​ ការ​ចុះឈ្មោះនឹងបិទនៅថ្ងៃទី២៨ ខែ​កុម្ភៈ ​ឆ្នាំ​២០២១។ សម្រាប់​ព័ត៌មាន​ផ្សេងៗ, ​កាល​បរិច្ឆេទ​នៃ​ការ​ប្រកួត, ព័ត៌មាន​សម្រាប់​ក្រុម​កីឡាករ​ប្រកួត​ក៏​ដូច​ជា​គោលការណ៍​នៃ​ការ​ប្រកួត​អាច​ស្វែង​រក​បាន​តាម​រយៈ​គេហទំព័រ​ផ្លូវ​ការណ៍​របស់​ការ​ប្រកួត​នេះ​បាន៕

អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់