• 2021-01-27 07:48:09
  • កីឡា​ផ្សេង​ៗ

ស៊ីហ្គេម​ ចុង​ឆ្នាំ​នេះ​ សហព័ន្ធ​កីឡា​វ៉ូវីណាម​កម្ពុជា ​គ្រោង​បញ្ជូន​ចៅក្រម​អាជ្ញាកណ្ដាល​ ២រូប​

  • 2021-01-27 07:48:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ អ៊ូ​ រតនា ​សម្រាប់​ការ​ប្រកួត​ស៊ីហ្គេម​ លើក​ទី៣១​ ចុង​ឆ្នាំ​នេះ​សហព័ន្ធ​វ៉ូវីណាម​កម្ពុជា​ គ្រោង​បញ្ជូន​ចៅក្រម ​អាជ្ញាកណ្ដាល​ កម្រិត​អន្តរជាតិ​ ២រូប​ ទៅ​ចូលរួម​កាត់សេចក្ដី។​

រូបភាពរបស់ CAMSOC

លោក​ អ៊ូ ​រតនា ​អគ្គលេខាធិការ​សហព័ន្ធ​ខាង​លើ​នេះ​បាន​ឲ្យ​ដឹង​ថា​ វគ្គ​បណ្ដុះបណ្ដាល​ចៅក្រម ​អាជ្ញាកណ្ដាល​ ដែល​បាន​បញ្ចប់​ទៅ​ម្សិលមិញ​នេះ ​គឺ​ពិត​ជា​មាន​សារសំខាន់​ណាស់​ ជា​ពិសេស​ការ​កាត់​សេចក្ដី​ក្នុង​កម្មវិធី​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​ ឆ្នាំ​២០២០។​ វគ្គ​នេះ​គឺ​ធ្វើ​ឲ្យ​សិក្ខាកាម​ទទួលបាន​ចំណេះដឹងថ្មីៗ​ សន្សំ​បទ​ពិសោធ​ជា​បណ្ដើរៗ​ ដើម្បី​ជា​ការ​ត្រៀម​ខ្លួន​ពេល​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ស៊ីហ្គេម​​ ២០២៣​ នៅ​កម្ពុជា។​

សព្វ​ថ្ងៃ​នេះ​សហព័ន្ធ​កីឡា​វ៉ូវីណាម​កម្ពុជា​ គឺ​មាន​អាជ្ញាកណ្ដាល​ ចៅក្រម​ កម្រិត​អន្តរជាតិ​ ចំនួន​៥នាក់​ និង​កំពុង​បណ្ដុះបណ្ដាល​បន្ថែម​ទៀត​ផង​ដែរ។​ ចំពោះ​ការ​ប្រកួត​ស៊ីហ្គេម​ ចុង​ឆ្នាំ​នេះ​នៅ​ វៀតណាម​ កម្ពុជា​គ្រោង​ស្នើ​សុំ​បញ្ជូន​ចៅក្រម​កម្រិត​អន្តរជាតិ​ ២រូប​ ដើម្បី​ទៅ​ជួយ​កាត់សេចក្ដី​ក៏​ដូច​ជា​ប្រឡូក​ឲ្យ​បាន​ច្រើនពង្រឹង​សមត្ថភាពឲ្យ​រឹតតែល្អ។​

រូបភាពរបស់ CAMSOC

រំលឹក​ដែរ​ថា​ សហព័ន្ធ​កីឡា​វ៉ូវីណាម​កម្ពុជា​ បាន​បើក​វគ្គ​បណ្ដុះបណ្ដាល​វគ្គ​ចៅក្រម ​អាជ្ញាកណ្ដាល​ រយៈពេល​ ៦​ថ្ងៃ​ គឺ​ចាប់​ពី​ថ្ងៃ​ទី២១​ ដល់​ ២៦​ ខែ​មករា​ ឆ្នាំ​២០២១​ ក្នុង​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​កីឡា​ នៃ​ពហុ​កីឡដ្ឋាន​ជាតិ។​ សិក្ខាកាម​ចូលរួម​ ២៨​នាក់​ មក​ពី​រាជធានី​ ខេត្ត​ចំនួន​ ៩។​ ស៊ីហ្គេម​ លើក​ទី៣១​ នេះ​នឹង​ធ្វើ​ឡើង​នៅ​ឯ​ប្រទេស​វៀតណាម៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់