• 2021-01-27 04:06:22
  • កីឡា​ផ្សេង​ៗ

អ្នក​ចង់​ប្រណាំង​កង់​ បោះតង់ តាម​ឆ្នេរ​ថ្ងៃ​១៤​ កុម្ភៈ​ ពី​អូរ​ឈើទាល​ ឆ្នេរ​រាម​ អាច​ចុះ​ឈ្មោះ​បាន...​

  • 2021-01-27 04:06:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឯកឧត្ដម​ វ៉ាត់​ ចំរើន​ នៅ​ថ្ងៃ​ទី១៤​ ខែ​កុម្ភៈ​ ២០២១​ នេះ​នឹង​មាន​ព្រឹត្តិការណ៍​កីឡា​ប្រណាំង​កង់​បែប​ទេសចរណ៍​តាម​ឆ្នេរ​អូរ​ឈើទាល​ ដល់​ ឆ្នេរ​រាម​ និង​មាន​ការ​បោះតង់​កម្សាន្ត​នៅ​ទីនោះ​តែ​ម្ដង​ បើ​ចាប់​អារម្មណ៍​អាច​ចុះ​ឈ្មោះ​បាននៅ NOCC​ ឬ Cambodia Organizer។​

សេចក្ដីជូនដំណឹង

ឯកឧត្ដម​ វ៉ាត់​ ចំរើន​ បាន​ឲ្យ​ដឹង​ថា​ តាម​ការ​ចង្អុល​បង្ហាញ​ពី​បណ្ឌិត​ ថោង​ ខុន​ ឲ្យ​បង្កើត​កម្មវិធី​បែប​ទេសចរណ៍​នៅ​ខេត្ត​ព្រះសីហនុ​ ដើម្បី​បង្ហាញ​ពី​ការ​អភិវឌ្ឍន៍​ ហេដ្ឋារចនាសម្ព័ន្ធ​ដែល​ធ្វើ​រួចរាល់​តាម​ឆ្នេរ​អូរត្រេស​ដល់​ឆ្នេរ​រាម​ជា​ដើម។​ ដែល​​ហេដ្ឋារចនាសម្ព័ន្ធ​ទាំង​នោះ ​គឺមានភាព​ស្រល់​ស្អាត​ និង​សមស្រប​ទៅ​ហ្នឹង​កម្មវិធី​កីឡា​នានា​ផង​ដែរ។​

រូបភាពលើផេកសហព័ន្ធកង់

ការ​រៀបចំ​កម្មវិធី​ជិះកង់​ប្រណាំង​តាម​ឆ្នេរ​នេះ​ គឺចង់​បង្កើន​ទេសចរណ៍​ក្នុង​ស្រុក​ ជា​ពិសេស​អំឡុង​ពេល​ស្ថានភាព​កូវីដ​ ដើម្បី​ជួយ​លើក​កម្ពស់​អាជីវករ ​ប្រតិបត្តិការ​ទេសចរណ៍​តំបន់​នោះផង។​ មួយ​វិញ​ទៀត​ក៏​ចង់​បង្វែរ​ការ​គិត​របស់​យុវជន​មួយ​ចំនួន​ ដែល​គិត​ខុស​លើ​ថ្ងៃ​ទី១៤ ​កុម្ភៈ​ ងាក​ឲ្យ​យល់​ពី​គុណ​តម្លៃ​នៃ​សេចក្ដី​ស្រឡាញ់​ ហើយ​មក​លេង​កីឡា​ជំនួស​វិញ។​

រូបភាពរបស់ Devid

រំលឹក​ដែរ​ថា​ កម្មវិធី​ប្រណាំង​កង់​តាម​ឆ្នេរ​អរ​ឈើទាល​ ឆ្នេរអូរត្រេស ដល់​ឆ្នេរ​រាម​នេះ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី១៤​ ខែ​កុម្ភៈ​ ឆ្នាំ​២០២១​ ហើយ​និង​មាន​ការ​បោះតង់​កម្សាន្ត​តាម​ឆ្នេរ​ទាំង​នោះ​តែ​ម្ដង។​ សម្រាប់​វិញ្ញាសា​វិញ​មាន​ប្រណាំង​ភ្នំ​ ៤០​គីឡូម៉ែត្រ​ ប្រណាំង​បែប​លក្ខណៈ​គ្រួសារ​ ប្រណាំង​កង់​ជា​គូ។​ ចំពោះ​ព័ត៌មាន​លំអិត​ និង​ការ​ចុះឈ្មោះ​អាច​មក​សហព័ន្ធ​ទោចក្រយានយន្ត​ នៅ​ NOCC ឬ​នៅ​ Cambodia Organizer​ ផង​ដែរ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់