• 2021-01-26 02:21:14
  • កីឡា​ផ្សេង​ៗ

អ៊ូ​ តារា៖​ ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​ ២០២០​ នេះ​ល្អ​ជាង​ឆ្នាំ​មុន​ ខណៈ​ចំនួន​ចូលរួម​ក៏​កើន​

  • 2021-01-26 02:21:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ អ៊ូ​ តារា​ ថា​ការ​រៀបចំ​ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​កីឡា​គុន​ល្បុក្កតោ​ ឆ្នាំ​២០២០​ លើក​នេះ​ធ្វើ​បាន​ល្អ​ និង​ចំនួន​កីឡាករ​ កីឡា​ការិនី​ចូលរួម​ច្រើន​ជាង​មុន​ថែម​ទៀត​ផង។​

កីឡា​ការិនីល្បុក្កតោ (រូបភាព NOCC)

អ៊ូ​ តារា​ អគ្គលេខាធិការ​រង​សហព័ន្ធ​កីឡា​គុន​ល្បុក្កតោ​ បាន​ឲ្យ​ដឹង​ថា​ ដោយ​សារ​តែ​ឆ្នាំ​នេះ​មាន​ការ​ជួយ​ឧបត្ថម្ភ​ពី​ក្រុមហ៊ុន​ឯកជន​ផង​នោះ​ ធ្វើ​ឲ្យ​ការ​រៀបចំ​ផ្សេងៗ​រឹតតែ​ល្អ​ប្រណិត​ និង​ដំណើរ​ការ​បាន​យ៉ាង​ល្អ។​ សម្រាប់​ឆ្នាំ​នេះ​គឺ​មាន​កីឡាករ​ កីឡា​ការិនី​ រួម​ហ្នឹង​ក្លឹប​មាន​ការ​ចាប់​អារម្មណ៍​ និង​ចូលរួម​ប្រជែង​មេដាយ​ចំនួនច្រើន។​

លោក​ អ៊ូ តារា (រូបភាព NOCC)

ឯកឧត្ដម​ ច័ន្ទ​ សារុន​ ប្រធាន​សហព័ន្ធ​ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា​ ការ​ប្រកួត​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​នេះ​គឺ​ដើម្បី​អភិរក្ស​ និង​អភិវឌ្ឍន៍​គុន​ល្បក្កតោ។​ នេះ​ក៏​ជា​ការ​សម្រួច​សមត្ថភាព​ពង្រឹង​សមត្ថភាព​របស់​កីឡាករ​ផង​ដែរ​ដើម្បី​ជា​ការ​ត្រៀម​ខ្លួន​ឲ្យ​បាន​ល្អ​នៅ​ស៊ីហ្គេម​ ២០២៣ ​ខាង​មុខ​ផង​ដែរ។​

ទិដ្ឋភាពពេលបិទ​បញ្ចប់

រំលឹក​ដែរ​ថា​ សហព័ន្ធ​កីឡា​គុន​ល្បុក្កតោ​ បាន​បញ្ចប់​ការ​ប្រកួត​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​របស់​ខ្លួន​ហើយ​កាល​ពី​ល្ងាច​ថ្ងៃ​អាទិត្យ​ ទី២៤​ ខែ​មករា​ ឆ្នាំ​២០២១​ ក្រោយ​ធ្វើ​ឡើង​អស់​រយៈពេល​៣ថ្ងៃ។​ សម្រាប់​ការ​ចូលរួម​នេះ​មក​ពី​២៤​សាលា​គុន​ ត្រូវ​ជា​ ១៩៣​ នាក់​ មក​ពី​ ១០​ រាជធានី-​ខេត្ត៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់