• 2021-01-20 07:43:57
  • កីឡា​ផ្សេង​ៗ

សូត្រ​ ស្រីនាង​ រំពឹង​ធ្វើ​បាន​ល្អ​ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​ទោចក្រយាន​ឆ្នាំ​នេះ

  • 2021-01-20 07:43:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡា​ការិនី​វ័យ​ក្មេង​ សូត្រ​ ស្រីនាង​ រំពឹង​ធ្វើ​បាន​ល្អ​នៅ​ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​ កីឡា​ទោចក្រយាន​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​ ព្រោះ​មាន​បទ​ពិសោធ​ និង​ហ្វឹកហាត់​ត្រៀម​ខ្លួន​បាន​ច្រើន។​

កីឡា​ការិនី សូត្រ ស្រីនាង

សូត្រ​ ស្រីនាង​ បាន​ឲ្យ​ដឹង​ថា​ កន្លង​ទៅ​ធ្លាប់​បាន​ចូលរួម​ប្រកួត​ច្រើន​ ដូច្នេះ​ទទួល​បាន​បទ​ពិសោធ​ និង​បច្ចេកទេស​ល្អៗ។​ រួម​ផ្សំ​ និង​ការ​ហ្វឹកហាត់​ត្រៀម​បាន​ល្អ​ផង​នោះ​ រូប​គេ​ជឿជាក់​ថា​អាច​នឹង​ទទួល​បាន​ជោគជ័យ​នៅ​ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ ​ឆ្នាំ​២០២០​ នៅ​ថ្ងៃ​ទី២២-២៣​ មករា​ នេះ។​

ទិដ្ឋភាពទទួល​ជំនួយថវិកា

កីឡា​ការិនី​វ័យ​១៨​ឆ្នាំ​រូប​នេះ​ លើក​ឡើង​ទៀត​ថា​ វិញ្ញាសា​កង់​ភ្នំ​នេះ​គឺ​ត្រូវ​ប្រើ​កម្លាំង​ច្រើន​ និង​មាន​ការ​អត់​ធ្មត់​ខ្ពស់​ ហើយ​ខ្លួន​ក៏​ប្ដេជ្ញា​ខំប្រឹង​ឲ្យ​អស់​ពី​សមត្ថភាព​ផង​ដែរ​នា​ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​នេះ។​

លោក នូ ចំរើន អគ្គលេខាធិការ

រំលឹក​ដែរ​ថា​ សហព័ន្ធ​កីឡា​ទោចក្រយាន​ នឹង​រៀបចំ​ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ ឆ្នាំ​២០២០ ​របស់​ខ្លួន​នៅ​ថ្ងៃ​ទី២២-២៣​ ខែ​មករា​ ឆ្នាំ​២០២១​ នៅ​ឯ​ខេត្ត​សៀមរាប៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់