• 2021-01-20 02:33:06
  • កីឡា​ផ្សេង​ៗ

អស្ចារ្យ​កូន​ខ្មែរ! ​ពិសី ​នឹង​ប្រកួត FINA World Cup 2021 និង​ជម្រុះ​ទៅ​លេង​នៅ​អូឡាំពិក​នៅ​ជប៉ុន

  • 2021-01-20 02:33:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​កីឡាករ​លោត​ទឹក​យុវជន​ជម្រើស​ជាតិ​អាមេរិក​ដែល​មាន​ដើម​កំណើត​ខ្មែរ​​ Jordan Windle ​នឹង​ចូល​រួម​ការ​ប្រកួត ​The 2021 FINA Diving World Cup ​នៅ​ប្រទេស​ជប៉ុន។

​ការ​ប្រកួត​នេះ​ដែរ ​ប្រសិន​បើ​រូបគេ​ធ្វើ​បាន​ល្អ ​នោះ​នឹង​មាន​ឱកាស​បន្ថែម​ទៀត​សម្រាប់​ការ​លេង​តំណាង​អាមេរិក​ចូល​រួម​ព្រឹត្តិការណ៍​អូឡាំពិក​បន្ថែម​ទៀត។ ​តែ​មុន​ដល់​មាន​ឈ្មោះ​លេង​តំណាង​ជម្រើស​ជាតិ​អាមេរិក​នេះ ​រូបគេ​ក៏​ត្រូវ​ប្រកួត​ជម្រុះ​មួយ​ដំណាក់​កាល​ទៀត​ដែរ។ ​

​លោក Jerry Windle ​ដែល​ជា​ឪពុក​របស់ ពិសី ​មាន​ទំនុក​ចិត្ត​ថា​កូន​ខ្មែរ​ម្នាក់​នេះ​នឹង​អាច​ធ្វើ​វា​បាន។ ​ដោយ​រូបគេ​បាន​ឈ្នះ​មេដាយ​ជា​ច្រើន​មក​ហើយ​ឱ្យ​អាមេរិក ​ក្នុង​ការ​ប្រកួត​កីឡា​លោត​ទឹក​នេះ។ ​

Jordan Pisey Windle ​ដែល​ជា​កុមារ​កំព្រា​​មាន​ស្រុក​កំណើត​នៅ​ខេត្ត​ព្រៃវែង ​មាន​វាសនា​ទៅ​រស់នៅ​អាមេរិក​តាំង​ពី​អាយុ​២​ខួប។​ រូបគេ​ជា​កីឡាករ​​លោត​ទឹក​ដ៏​ឆ្នើម​នៅ​អាមេរិក ដោយ​កាល​ពី​អាយុ​១២​ឆ្នាំ ​រូបគេ​ប្រកួត​ឈ្នះ​ពាន​រង្វាន់​​ថ្នាក់​ជាតិ​សម្រាប់​វិញ្ញាសា​កីឡា​​លោត​ទឹក​កម្ពស់​​១០ម៉ែត្រ។ ក្នុង​ឆ្នាំ​បន្តបន្ទាប់​មក​ទៀត គាត់​ក៏​បាន​ឈ្នះ​មេដាយ​មាស​សម្រាប់​ការ​ប្រកួត​ថ្នាក់​ជាតិ​នៅ​រដ្ឋ​ Arizona និង​មេដាយ​ប្រាក់ និង​សំរឹទ្ធ​​ សម្រាប់​ការ​ប្រកួត​ថ្នាក់​ជាតិ​ពីរ​ផ្សេង​ទៀត៕

អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់