
- 2021-01-19 05:39:12
- កីឡាផ្សេងៗ
វាយគូបុរស ក្រុមមហាផ្ទៃ សមត្ថភាពមិនធម្មតាផ្ដួលម្ចាស់មេដាយមាសឆ្នាំចាស់ ក្លាយជាជើងឯកវាយសីឆ្នាំថ្មី
- 2021-01-19 05:39:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វាយគូបុរស ក្រុមមហាផ្ទៃ សមត្ថភាពមិនធម្មតាផ្ដួលម្ចាស់មេដាយមាសឆ្នាំចាស់ ក្លាយជាជើងឯកវាយសីឆ្នាំថ្មី
ចន្លោះមិនឃើញ
ក្រុមវាយសីក្លឹបក្រសួងមហាផ្ទៃ វិញ្ញាសាវាយគូបុរស អាយុ ១៩ឆ្នាំ បង្ហាញសមត្ថភាពខ្លាំងមិនធម្មតាផ្ដួលក្រុមក្រសួងហិរញ្ញវត្ថុ ដែលជាម្ចាស់មេដាយមាសឆ្នាំចាស់ នៅវគ្គផ្ដាច់ព្រ័ត្រជើងឯកថ្នាក់ម្សិលមិញនេះ។
កីឡាករ ទេព ច័ន្ទម៉ារ៉ា និង យ៉ាន កុសល បានឲ្យដឹងថា សម្រាប់ការប្រកួតវគ្គផ្ដាច់ព្រ័ត្រយកមេដាយមាស ជើងឯកថ្នាក់កីឡាវាយសីម្សិលមិញជាមួយ ក្រសួងហិរញ្ញវត្ថុ នេះគឺតានតឹងមែនទែនទម្រាំអាចឈ្នះ។ ដោយសារតែខាងក្រសួងហិរញ្ញវត្ថុគេចាប់ដៃគូគ្នាយូរឆ្នាំមកហើយ និងលេងយល់ចិត្តគ្នាទាំងការរត់ និងយកសីជាដើមធ្វើឲ្យការប្រកួតមានភាពស្វិតស្វាញ។
កីឡាករឆ្នើមរបស់ មហាផ្ទៃ ខាងលើនេះបន្តលើកឡើងទៀតថា ដោយសារក្រុមខ្លួនទើបតែចាប់ដៃគូលេងជាមួយគ្នាថ្មីថ្មោងឡើងវិញ ទើបលេងមិនសូវល្អ ប៉ុន្តែដោយមើលឃើញពីភាពខ្លាំងរបស់ក្រុមដូចជាកម្លាំង និងល្បឿនផងនោះទើបកែច្នៃចំណុចល្អនេះយកឈ្នះការប្រកួតមួយនេះ។
រំលឹកដែរថា កីឡាករ ទេព ច័ន្ទម៉ារ៉ា និង យ៉ាន កុសល ជាម្ចាស់មេដាយមាស ក្នុងកម្មវិធីប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២០ លើវិញ្ញាសាវាយគូបុរស ២ ទល់ ២ អាយុ ១៩ឆ្នាំឡើងបន្ទាប់ពីយកឈ្នះក្រុមក្រសួងហិរញ្ញវត្ថុ ២សិតទល់១។ សហព័ន្ធកីឡាវាយសីកម្ពុជា បានបិទបញ្ចប់ការប្រកួតជើងឯកថ្នាក់ជាតិ ២០២០ ម្សិលមិញនេះហើយនៅក្នុងពហុកីឡដ្ឋានជាតិ ក្រោយធ្វើអស់រយៈពេល៣ថ្ងៃកន្លងទៅនេះ៕