• 2021-01-11 05:14:00
  • កីឡា​ផ្សេង​ៗ

សីដក់ មជ្ឈមណ្ឌល​ ខ.ភ.ម បទ​ពិសោធ​តិច​ទើប​បាន​ត្រឹម​មេដាយ​ប្រាក់​ជើងឯក​ថ្នាក់​ជាតិ​

  • 2021-01-11 05:14:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តំណាង​ក្រុម​សីដក់​ មជ្ឈមណ្ឌល​ ខ.ភ.ម​ ដោយ​សារ​តែ​កីឡាករ​ភាគ​ច្រើន​ជា​ក្មេងៗ​ និង​មាន​បទ​ពិសោធ​តិច​ ជា​ហេតុ​ធ្វើ​ឲ្យ​ក្រុម​មិន​អាច​ឈ្នះ​វគ្គ​ផ្ដាច់ព្រ័ត្រ​វិញ្ញាសា​ ៣-៣​ ជើងឯក​ថ្នាក់​ជាតិ​ ឆ្នាំ​២០២០។​

ក្រុម មជ្ឈមណ្ឌល​ ខ.ភ.ម​

កីឡាករ​ កេង​ សុធារិន​ ប្រធាន​ក្រុម​សីដក់​ មជ្ឈមណ្ឌល​ ខ.ភ.ម​ បាន​ឲ្យ​ដឹង​ថា​ មូលហេតុ​ដែល​ក្រុម​ចាញ់​វគ្គ​ផ្ដាច់ព្រ័ត្រ​វិញ្ញាសា​ ៣-៣​ នេះ​គឺ​មើល​ឃើញ​ថា​ម្នាក់​ៗ​មាន​បទ​ពិសោធ​នៅ​តិច​ក្នុង​ការ​ចូលរួម​ប្រកួត។​ បច្ចេកទេស​នៅ​មាន​កម្រិត​ និង​កម្លាំង​នៅ​មិន​ទាន់​ល្អ​ផង​ដែរ​ ដូច្នេះ​ត្រូវ​ការ​ពេលវេលា​ រួម​ហ្នឹង​ការ​មើលថែ​បង្វឹក​បន្ថែម​ទៀត។​

ទិដ្ឋភាព​ពេលប្រកួត

ប្រធាន​ក្រុម​រូប​នេះ​បន្ត​លើក​ឡើង​ទៀត​ថា​ បើ​ទោះ​ជា​ក្រុម​ទទួល​បាន​លេខ២​ មែន​ ប៉ុន្តែ​ខ្លួន​ក៏​មាន​ចិត្ត​រីករាយ​ និង​ទទួល​យក​ផង​ដែរ​ ព្រោះ​ម្នាក់​ៗ​មាន​ការ​ខំប្រឹង​ ចេះ​រៀបចំ​ក៏​ដូច​ជា​ដឹកនាំ​គ្នា​ប្រកួត​បាន​ល្អ។​ បរាជ័យ​នេះ​គឺ​ដោយ​សារ​តែ​កីឡាករ​មាន​ភាព​ក្មេងខ្ចី​ប៉ុណ្ណោះ។​ យ៉ាងណា​ សុធារិន​ ក៏​សំណូមពរ​ដល់​សហព័ន្ធ​សីដក់​ឲ្យ​បង្កើត​ពាន​រង្វាន់​ ឬ​ការ​ប្រកួត​ឲ្យ​បាន​ច្រើន​ដើម្បី​ឲ្យ​ក្មេងៗ​ទទួល​បាន​បទ​ពិសោធ។​

ពិធី​បំពាក់មេដាយ

រំលឹក​ដែរ​ថា​ ការ​ប្រកួត​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​កីឡា​សីដក់​ ឆ្នាំ​២០២០​ បាន​បិទ​បញ្ចប់​ទៅ​ហើយ​កាល​ពី​ថ្ងៃ​សៅរ៍​ ទី១០​ ខែ​មករា ២០២១។​ ចំពោះ​វិញ្ញាសា​ ៣-៣​ ចំណាក់​ថ្នាក់​លេខ១​ បាន​លើ​ក្រុម​ ក្រសួង​ការពារ​ជាតិ​ លេខ២​ បាន​លើ​ក្រុម​ មជ្ឈមណ្ឌល​ ខ.ភ.ម ​ចំណាត់ថ្នាក់​លេខ៣​ ក្លឹប​ដេអិន​ និង​លេខ៤​ ក្រសួង​មហាផ្ទៃ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់