• 2021-01-11 00:00:00
  • ប្រដាល់

អេ ​ភូថង​ ហេតុ​តែ​ចង់​ឲ្យ​ឈ្នះ​ឈរ​ប្រាប់​កូន​តាំង​ពី​ទឹក១​ រហូត​ដល់​ទឹក​៥​

  • 2021-01-11 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​ជើង​ខ្លាំង​គុន​ខ្មែរ​លោក​ អេ​ ភូថង​ ហេតុ​តែ​ចង់​ឲ្យ​កូន​ប្រុស​ឈ្នះ​វគ្គ​ផ្ដាច់ព្រ័ត្រ​ខ្សែក្រវាត់​គោ​ជល់​ កាល​ពី​ថ្ងៃ​សៅរ៍​ សុខចិត្ត​នៅ​ឈរ​ប្រាប់​កូន​តាំង​ពី​ទឹក​ទី១​ រហូត​បញ្ចប់​ការ​ប្រកួត​ ប៉ុន្តែ​លទ្ធផល​នៅតែមិន​គាប់​ប្រសើរ​សោះ។​

គេ​ឃើញ​លោក​ អេភូថង​ និង​ភរិយា​គឺ​នៅ​ឈរ​ខាង​ក្រោម​ និង​ស្រែក​រហូត​ផង​ដែរ​ ដើម្បី​ប្រាប់​ដល់​កូន​ប្រុស​របស់​លោក​ ម៉ឺន​ មេឃា​ ពី​ការ​វ៉ៃ​ពី​មួយ​ទឹក​ទៅ​មួយ​ទឹក​ដោយ​មិន​ខ្លាច​នឿយហត់​នោះ​ទេ​ ពោល​ចង់​ឲ្យ​តែ​ឈ្នះ​ប៉ុណ្ណោះ។​ ប៉ុន្តែ​ការ​ខំប្រឹង​ស្រែក​ប្រាប់​នេះ​គឺ​មិនបាន​ជួយ​ឲ្យ​ ម៉ឺន​ មេឃា​ ឈ្នះ​ ឃឹម​ បូរ៉ា​ នោះ​ទេ​បាន​ត្រឹម​ជើងឯក​រង​ប៉ុណ្ណោះ​កាល​ពី​ថ្ងៃ​សៅរ៍​ ទី១០​ ខែ​មករា​ ឆ្នាំ​២០២១​ នៅ​សង្វៀន​ CNC​ ។​ តោះ!​ ទស្សនា​វីដេអូ​ទាំង​អស់​គ្នា ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់