
- 2024-03-15 08:30:19
- ប្រដាល់
កីឡាករ ធីអាហ្គូ៖ ស្វាគមន៍ចំពោះអ្នកចង់ហ្វឹកហាត់គុនខ្មែរជាមួយលោកចាប់ពីពេលនេះ
- 2024-03-15 08:30:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កីឡាករ ធីអាហ្គូ៖ ស្វាគមន៍ចំពោះអ្នកចង់ហ្វឹកហាត់គុនខ្មែរជាមួយលោកចាប់ពីពេលនេះ
ចន្លោះមិនឃើញ
អ្នកប្រដាល់ជើងខ្លាំង និងជាម្ចាស់ខ្សែក្រវាត់អន្តរជាតិជាច្រើនគ្រឿង ធីអាហ្គូ (Thiago) បានបញ្ជាក់ហើយថាក្លឹបរបស់លោកអាចទទួលសិស្សបានហើយទាំងហាត់បែបសុខភាព និងហ្វឹកហាត់ជាអាជីពសម្រាប់ឡើងប្រកួតនៅពេលខាងមុខ។
ធីអាហ្គូ បានឲ្យដឹងថា អ្នកដែលស្រឡាញ់ចូលចិត្តគុនខ្មែរដែលមានបំណងចង់ហ្វឹកហាត់ជាមួយរូបលោកគឺអាចទំនាក់ទំនងមកបាន ព្រោះអ្វីៗបានរៀបចំរួចរាល់ហើយដែរលើកលែងតែដំបូងសង្វៀនប៉ុណ្ណោះកំពុងសាងសង់នៅពេលនេះ។
កីឡាករទើបបានសញ្ជាតិខ្មែររូបនេះបន្ថែមទៀតថា លោកនឹងធ្វើអ្វីៗទាំងអស់ដើម្បីផ្សព្វផ្សាយគុនខ្មែរទៅកាន់ពិភពលោកទៅតាមដំណាក់កាលនៃគម្រោងផែនការ។ ជាមួយគ្នានេះដែរ ធីអាហ្គូ ថាបើត្រឹមលោកម្នាក់ឯងគឺមិនអាចទៅរួចនោះឡើយ ដូច្នេះទាល់តែមានការចូលរួមពីមហាជនអ្នកស្រឡាញ់គុនខ្មែរបន្ថែមទៀតទើបអ្វីៗដំណើរការទៅបានពិសេសជោគជ័យលើការផ្សព្វផ្សាយគុនខ្មែរទៅកាន់ពិភពលោក។
ប្រដាល់រូបនេះក៏បានថ្លែងអំណរគុណផងដែរដល់ខាងស្ថានីយទូរទស្សន៍ថោនដែលបានជួយឧបត្ថម្ភក្នុងការសាងសង់ដំបូងក្លឹបនៅខាងលើអគារសម្រាប់ដំណើរការដល់ការហ្វឹកហាត់។
បញ្ជាក់ដែរថា ក្លឹបរបស់កីឡាករគុនខ្មែរ ធីអាហ្គូ នេះគឺមានទីតាំងនៅក្នុងបុរីប៉េងហួត (Borey Peng Hout Starlight) ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ក្រៅតែហាត់គុនខ្មែរហើយនៅទីនោះក៏មានអាងហែលទឹក និងសម្ភារហ្វឹកហាត់កីឡាផ្សេងៗច្រើនទៀតផងដែរ៕