- 2020-11-27 09:03:30
- កីឡាផ្សេងៗ
ឃើញវីដេអូនេះអាណិតជំនួស! កីឡាការិនីទាញព្រ័ត្រប្រកួតចប់ភ្លាមសន្លប់ភ្លាម
- 2020-11-27 09:03:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឃើញវីដេអូនេះអាណិតជំនួស! កីឡាការិនីទាញព្រ័ត្រប្រកួតចប់ភ្លាមសន្លប់ភ្លាម
ចន្លោះមិនឃើញ
មិនធម្មតាទេកីឡាទាញព្រ័ត្រប្រឹងខ្លាំងមែនទែន ពេលប្រកួតម្ដងៗដឹងតែមានអ្នកសន្លប់ហើយ ជាក់ស្ដែងព្រឹកមិញនេះវគ្គផ្ដាច់ព្រ័ត្រផ្នែកនារីរវាង ខេត្តបាត់ដំបង និងស្វាយរៀង ក្នុងព្រឹត្តិការណ៍ជ្រើសរើសជើងឯកថ្នាក់ជាតិក៏មានសន្លប់ដែរ។
កីឡាការិនី ណែត លីណា តំណាងខេត្តបាត់ដំបង បានឲ្យដឹងថា ប្រកួតព្រឹកមិញវគ្គផ្ដាច់ព្រ័ត្រប៉ះ ស្វាយរៀង នេះគឺស្វិតស្វាញមែនទែន។ ប៉ុន្តែដោយសារតែមានការសាមគ្គីគ្នាបានល្អ ផ្សំជាមួយបច្ចេកទេសគ្រូប្រាប់ទៀតទើបឈ្នះមេដាយមាសជើងឯកថ្នាក់ជាតិនេះ។
ពាក់ព័ន្ធទៅហ្នឹងរឿងសន្លប់ជាក់ស្ដែងពេលប្រកួតនេះ គឺខ្លួនពិតជាមានអារម្មណ៍នៅមិនស្រណុកចិត្តទេជាពិសេសមិត្តរួមក្រុមដែលសន្លប់ភ្លាមៗនេះ។ ម្នាក់ៗមានការត្រៀមខ្លួនក្នុងការចាំជួយមិត្តរួមក្រុមភ្លាមៗតែម្ដងដើម្បីសម្រួលសុខភាពមករកភាពដើមវិញ។
បើទោះជាមានការលំបាកក្នុងការប្រកួតពេលខ្លះសន្លប់បែបនេះក្ដី កីឡាការិនីខាងលើនេះមិនមានចិត្តបោះបង់ពីកីឡាទាញព្រ័ត្រនេះទេ។ ព្រោះស្រឡាញ់ និងព្យាយាមហ្វឹកហាត់ក៏ដូចជាតស៊ូមកជាយូរហើយ។
រំលឹកដែរថា សហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជាបានធ្វើការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិរបស់ខ្លួនរយៈពេល ៣ថ្ងៃគឺចាប់ពីថ្ងៃទី២៥ ដល់ ២៧ ខែវិច្ឆិកា ឆ្នាំ២០២០ ដែលទើបបិទបញ្ចប់ព្រឹកមិញនេះនៅក្នុងវិមាន នៃពហុកីឡដ្ឋានជាតិ៕
វីដេអូ៖