• 2020-11-25 03:50:58
  • កីឡា​ផ្សេង​ៗ

តំណាង​ CAMSOC​ ប្រាប់​ពី​មូលហេតុ​ធ្វើ​សិក្ខាសាលា​ស្ដីពី​ «អប់រំ​សង្គម​ឆ្ពោះ​ទៅ​ ស៊ីហ្គេម»

  • 2020-11-25 03:50:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អគ្គលេខាធិការ​ CAMSOC​ ថា​បាន​ជា​ត្រូវ​រៀបចំ​សិក្ខាសាលា​ធំ​មួយ​នៅ​ខែ​ធ្នូ​ ឆ្នាំ​២០២០​ ស្ដី​ពី ​«អប់រំ​សង្គម​ឆ្ពោះ​ទៅ​ ស៊ីហ្គេម» លើក​ទី៣២​ នៅ​កម្ពុជា​នេះ​គឺ​ជា​ចំណុច​ចាប់​ផ្ដើម​ និង​ការ​ផ្សព្វផ្សាយ​ទូលំទូលាយ​ផ្លូវ​ការ។​

ឯកឧត្ដម​ វ៉ាត់​ ចំរើន

ឯកឧត្ដម​ វ៉ាត់​ ចំរើន ​អគ្គលេខាធិការ​ នៃ​គណៈកម្មការ​រៀបចំ​ស៊ីហ្គេម​ លើក​ទី៣២​ បាន​ឲ្យ​ដឹង​ថា ​សិក្ខាសាលា​ដែល​គ្រោង​ធ្វើ​ថ្ងៃ​ទី១៦​​ខែ​ធ្នូ​ ខាង​មុខ​នេះ​គឺ​ជា​ការ​ចាប់​ផ្ដើម​ទទួល​ចូល​ ឬ​ជា​ការ​ចាប់​ផ្ដើម​ទូទាំង​ប្រទេស​ ប្រសិន​បើ​មិន​រៀបចំ​ធ្វើ​ទេ​គឺ​គ្មាន​ចំណុច​ទាំង​នេះ​ឡើយ។​ ព្រោះ​កន្លង​ទៅ​ត្បិត​មាន​ការ​ប្រជុំ​ជា​បន្តបន្ទាប់​មែន​ ប៉ុន្តែ​នេះ​ជា​ការ​ប្រជុំ​ក្នុង​កម្រិត​ជំនាញ​ ឬ​មួយ​ផ្នែក​នៃ​ភាគី​ពាក់ព័ន្ធ​នោះ​ទេ​ មិនមែន​ជា​លក្ខណៈ​ផ្សព្វផ្សាយ​ទូលំទូលាយ​ទូទាំង​ប្រទេស​ឡើយ។​

រូបភាពរបស់ NOCC

​សិក្ខាសាលា​នេះ​គឺ​បង្ហាញ​ពី​ការ​ចាប់​ផ្ដើម​ បង្ហាញ​ពី​ការ​តាមដាន​ការ​អនុវត្តន៍​ផែនការ​វាយ​តម្លៃ​លទ្ធផល​យុទ្ធនាការ​នានា​ និង​កែប្រែ​ចំណុច​ឆក​ល្វែង​ណា​មួយ។​ ច្បាប់​អន្តរជាតិ​មុន​អនុញ្ញាត​ឲ្យ​ប្រទេស​ណា​ទទួល​ធ្វើ​ម្ចាស់ផ្ទះ​រៀបចំ​ហ្គេម​ នោះ​ដាច់​ខាត​ត្រូវ​បំពេញ​លក្ខខណ្ឌ​ឲ្យ​បាន​ត្រឹមត្រូវ​ដូច​ជា​បរិស្ថាន​ស្អាត​ សន្តិសុខ​ អត្តចរិត​ប្រជាពលរដ្ឋ​ និង​ចំណុច​សំខាន់ៗ​មួយ​ចំនួន​ទៀត។​

រូបភាពរបស់ NOCC

រំលឹក​ដែរ​ថា​ គណៈកម្មការ​ជាតិ​រៀបចំ​កីឡា​ស៊ីហ្គេម​ លើក​ទី៣២​ CAMSOC​ នឹង​រៀបចំ​សិក្ខាសាលា​ថ្នាក់​ជាតិ​ស្ដី​អំពី​ «អប់រំ​សង្គម​ឆ្ពោះ​ទៅ​ស៊ីហ្គេម​ ២០២៣»​ នេះ​គ្រោង​នឹង​ធ្វើ​នៅ​ថ្ងៃ​ទី១៦​ ខែ​ធ្នូ​ ឆ្នាំ​២០២០៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់