- 2020-11-20 07:18:24
- ប្រដាល់
ពេជ្រ សុផាន់៖ ពេជ្រ ប៊ុនសិទ្ធ មិនបានប៉ះ រិន ដេវីត ជារឿងល្អបំផុតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ
- 2020-11-20 07:18:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពេជ្រ សុផាន់៖ ពេជ្រ ប៊ុនសិទ្ធ មិនបានប៉ះ រិន ដេវីត ជារឿងល្អបំផុតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ
ចន្លោះមិនឃើញ
ពេជ្រ សុផាន់ ថាវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រខ្សែក្រវាត់ទម្ងន់ ៥៤គីឡូក្រាមរបស់ PNN ខាងមុខនេះជារឿងល្អបំផុតដែលសិស្សរបស់ខ្លួន ពេជ្រ ប៊ុនសិទ្ធ មិនបានជួប រិន ដេវីត និងមានភាគរយច្រើនបានឡើងទៅផ្ដាច់ព្រ័ត្រ។
លោក ពេជ្រ សុផាន់ បានលើកឡើងក្នុងកិច្ចសម្ភាសមួយថា វគ្គសំខាន់ពាក់កណ្ដាលផ្ដាច់ព្រ័ត្រនេះសិស្សរបស់ខ្លួនគឺ ពេជ្រ ប៊ុនសិទ្ធ មិនបានជួបដៃគូជូរចត់ រិន ដេវីត នោះទេ ហើយវារឿងល្អមួយចំពោះគេផងដែរ។ ដោយសារតែការជួបគ្នាកន្លងទៅ៤-៥ដងមកនេះ ប៊ុនសិទ្ធ ប្រកួតមិនឈ្នះ រិន ដេវីត សោះដូច្នេះហើយទើបការមិនប៉ះគ្នាជារឿងល្អ។
គ្រូប្រដាល់ខាងលើនេះបន្តលើកឡើងទៀតថា ប៊ុន សិទ្ធ ប៉ះជាមួយ ឃួន ឡាំងកូស៊ីន នេះមានភាគរយច្រើនបានឡើងទៅវគ្គផ្ដាច់ព្រ័ត្របន្តទៀត ព្រោះធ្លាប់ឈ្នះកន្លងទៅហើយ និងមើលឃើញពីការមានប្រៀបជាង។
វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រខ្សែក្រវាត់ទម្ងន់ ៥៤គីឡូក្រាមរបស់ PNN នេះគឺ ពេជ្រ ប៊ុនសិទ្ធ ប៉ះ ឃួន ឡាំងកូស៊ីន និង ខេម ចាន់ ប៉ះ រិន ដេវីត ចំពោះថ្ងៃប្រកួតគឺថ្ងៃទី៦ និង ១៣ ខែធ្នូ ឆ្នាំ២០២០ ប៉ុន្តែមិនទាន់ដឹងអ្នកណាវ៉ៃមុននោះទេ៕