• 2020-11-19 13:44:36
  • ព័ត៌មាន

Pep បន្ត​កុងត្រា​នៅ Man City លុប​បំបាត់​អស់​មន្ទិល​សង្ស័យ​ថា​ចាកចេញ​ពី​ក្លឹប

  • 2020-11-19 13:44:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Pep Guardiola បាន​យល់​ព្រម​បន្ត​កុងត្រា​ជាមួយ​ក្លឹប​មេឃ​ខៀវ Manchester City នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​ផ្លូវការ​របស់​បណ្ដាញសង្គម​របស់​ក្លឹប។

គេហទំព័រ​ផ្លូវការ​របស់ Man City ​បាន​បង្ហាញ​ឲ្យ​ដឹង​ថា លោក Pep បាន​យល់​ព្រម​ក្នុង​កុងត្រា​រហូត​ដល់​ឆ្នាំ២០២៣ ដែល​ធ្វើ​ឲ្យ​លោក​អាច​នឹង​នៅ​ជាមួយ​ក្លឹប​នេះ​បាន​រយៈពេល ៣ឆ្នាំ​ទៀត​។

ប្រសិន​បើ​លោក​នៅ​យ៉ាង​តិច​ដល់​កុងត្រា​ថ្មី​នេះ​បញ្ចប់​ នោះ​ក្លឹប Manchester City ក្លាយ​ជា​ក្លឹប​ដែល​លោក​ដឹកនាំ​បាន​រយៈពេល​យូរ​ជាង​គេ​បង្អស់​ក្នុង​អាជីព​គ្រូ​បង្វឹក​របស់​លោក។ តាំង​ពី​ Pep ចូល​មក Man City បាន​កែប្រែ​មុខមាត់​ថ្មី​បន្ថែម​ទៀត ដោយ​អាសា​ឈ្នះ​ពាន​ក្នុង​ស្រុក បែប​រាង​ញឹក​ជាង​មុន ខណៈ​ទម្រង់​លេង​នៅ​ទ្វីប​អឺរ៉ុប​ក៏​ខ្លាំង​អាច​ប្រជែង​ជាមួយ​ក្លឹប​យក្ស​អឺរ៉ុប​ផ្សេងៗ​ផង​ដែរ។

ខណៈ​កុងត្រា​លោក​សល់​តែ ៧ខែ កន្លង​មក​ធ្លាប់​មាន​ពាក្យ​ចចាមអារ៉ាម​មួយ​ចំនួន​បាន​សាយភាយ​លើ​ពិភព​បាល់ទាត់​ថា លោក​អាច​នឹង​ចាកចេញ​ទៅ​កាន់​ក្លឹប Juventus នៅ​រដូវ​ក្ដៅ​ឆ្នាំ​ក្រោយ៕

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់