• 2020-11-05 13:28:04
  • ព័ត៌មាន

ល្ហិចល្ហៀងថា​ Man Utd ចង់​បាន Pochettino មក​ធ្វើ​ជា​អ្នក​ចាត់​ការ​ជំនួស​ Solskjaer

  • 2020-11-05 13:28:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​ Manchester United ត្រូវ​បាន​គេ​ល្ហិចល្ហៀង​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​ បាន​ទៅ​ទាក់​ទង​ចរចា​នឹង​ លោក​ Mauricio Pochettino មក​ធ្វើ​ជា​អ្នកចាត់​ការ​ក្លឹប​មួយ​នេះ​ បើ​យោង​តាម​ការ​ចុះ​ផ្សាយ​ Manchester Evenning News។

បើ​តាម​ប្រភព​ខាង​លើ​ដដែល​នេះ​ បាន​ឲ្យ​ដឹង​ដែរ​ថា​ Man Utd មាន​បំណង​ចង់​ផ្លាស់​ប្ដូរ​លោក​ Ole Gunnar Solskjaer អ្នក​ចាត់​ការ​ក្លឹប​បច្ចុប្បន្ន​នេះ​ បន្ទាប់​ពី​ការ​ប្រកួត​របស់​ក្លឹប​នៅ​ក្នុង​ Premier League និង​ UEFA Champions League មិន​ទទួល​បាន​លទ្ធផល​ល្អទាល់តែ​សោះ​។

ម្ល៉ោះ​ហើយ​បាន​ជា​ក្លឹប​ខាង​លើ​សម្លឹង​រក​មើល​អ្នក​ចាត់​ការ​ថ្មី​គឺ​លោក​ Pochettino ដែល​បាន​ឃ្លាតឆ្ងាយ​​ពី​វិស័យ​បាល់ទាត់​ជាង​ ១ឆ្នាំ​បន្ទាប់​ពី​លែង​បាន​ធ្វើ​ជា​អ្នក​ចាត់​ការ​ឲ្យ​ Spurs កាល​ពី​ឆ្នាំ​២០១៩ ។

យ៉ាង​ណា​មិញ​ អតីត​អ្នក​ចាត់​ការ​ Spurs ខាង​លើ​ក៏​ធ្លាប់​បាន​និយាយ​ថា​ លោក​ចង់​ទៅ​ដឹក​នាំ​ក្លឹប​ Man Utd ផង​ដែរ​កាល​ពី​ឆ្នាំ​មុន​កន្លង​ទៅ​នេះ​៕

ប្រភព៖ Manchestereveningnews ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់