• 2020-11-04 08:39:48
  • កីឡា​ផ្សេង​ៗ

ស៊ុន​ សុធារិទ្ធ៖​ វ័យ​ប៉ុណ្ណេះ​សម​ណាស់​ខ្ញុំ​សម្រាក​ ប៉ុន្តែ​នៅ​តែ​ធ្វើ​ព្រោះ​ទឹកចិត្ត​ស្រឡាញ់​មុខ​មាត់​ជាតិ​

  • 2020-11-04 08:39:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ ស៊ុន​ សុធារិទ្ធ​ ថា​ដល់​វ័យ​ចាស់​ប៉ុណ្ណេះ​សម​ណាស់​តែ​សម្រាក​ហើយ​ ប៉ុន្តែ​លោក​នៅ​តែ​មក​ជួយ​សហព័ន្ធ​កីឡា​វាយ​កូន​ឃ្លី​លើ​តុ​ ព្រោះ​ទឹក​ចិត្ត​ស្រឡាញ់​ និង​ចង់​លើក​ស្ទួយ​មុខមាត់​ប្រទេស​ជាតិ។​

លោក​ ស៊ុន​ សុធារិទ្ធ ​អគ្គលេខាធិការ​សហព័ន្ធ​

លោក​ ស៊ុន​ សុធារិទ្ធ ​អគ្គលេខាធិការ​សហព័ន្ធ​កីឡា​វាយ​កូន​ឃ្លី​លើ​តុ​ បាន​ឲ្យ​ដឹង​ថា​ រាល់​សកម្មភាព​ និង​កិច្ចការ​សព្វ​ថ្ងៃ​ជា​មួយ​សហព័ន្ធ​គឺ​មាន​គោល​បំណង​តែ​មួយ​គត់​ចង់​ឲ្យ​កីឡា​របស់​ជាតិ​មួយ​នេះ​មាន​ភាព​រីកចម្រើន​ មាន​មុខមាត់​ដើម្បី​ប្រទេស។​

លោក​ ស៊ុន​ សុធារិទ្ធ (ឆ្វេង) និង​ប្រធានសហព័ន្ធ

ព្រឹទ្ធាចារ្យ​វ័យ​ ៧០​ឆ្នាំ​រូប​នេះ​បន្ត​លើក​ឡើង​ទៀត​ថា​ ទឹកចិត្ត​ស្រឡាញ់​ និង​ចង់​ឲ្យ​រីកចម្រើន​ទាំង​នេះ​គឺ​បាន​ធ្វើ​ឲ្យ​លោក​ផ្ទាល់​ រួម​ហ្នឹង​មន្ត្រី​សហព័ន្ធ​ជា​ច្រើន​រូប​ផ្សេងៗ​ប្រឹង​ធ្វើ​អស់​ពី​ចិត្ត​ទាំង​កម្លាំង​កាយ​ កម្លាំង​ប្រាជ្ញា​ និង​កម្លាំង​ថវិកា​ផង​ដែរ។​ ជើងចាស់​ខាង​វាយ​កូន​ឃ្លី​លើ​តុ​នេះ​ មាន​ចិត្ត​សប្បាយ​រីករាយ​ដែរ​ដោយ​សហព័ន្ធ​មាន​ភាព​រីកចម្រើន​ សំបូរ​ធនធាន​ក្មេងៗ​ និង​បាន​ការ​យក​ចិត្ត​ទុកដាក់​ពី​ថ្នាក់ដឹកនាំ​ថែម​ទៀតបែប​នេះ។​

ទិដ្ឋភាពថ្ងៃបិទបញ្ចប់កម្មវិធីជើងឯក​ថ្នាក់ជាតិ

លោក​ ស៊ុន​ សុធារិទ្ធ​ ជា​អតីត​កីឡាករ​ គ្រូ​បង្វឹក​ និង​មន្ត្រី​សហព័ន្ធ​កីឡា​វាយ​កូន​ឃ្លី​លើ​តុ​នេះ​តាំង​ពី​ឆ្នាំ​១៩៦០​ មក​ម្ល៉េះ។​ បច្ចុប្បន្ន​លោក​មាន​វ័យ​ ៧០​ឆ្នាំ​ទៅ​ហើយ​ និង​កំពុង​ធ្វើ​ជា​អគ្គលេខាធិការ​សហព័ន្ធ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី