- 2020-10-22 11:41:40
- ព័ត៌មាន
តាំងពី Pep ចេញទៅ Barca ប្ដូរគ្រូប៉ុន្មានហើយ?
- 2020-10-22 11:41:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តាំងពី Pep ចេញទៅ Barca ប្ដូរគ្រូប៉ុន្មានហើយ?
ចន្លោះមិនឃើញ
មជ្ឈដ្ឋានបាល់ទាត់ទូទៅប្រាកដជាជ្រាបហើយថា លោក Pep Guardiola បានដឹកនាំជោគជ័យខ្លាំងមែនទែននៅក្លឹប Barcelona ដោយបានឈ្នះពាន UEFA Champions League ចំនួន ២ដង (២០០៩ និង ២០១១) តែអ្វីដែលពិសេសនោះគឺ ឈ្នះពាន ៦ ក្នុងមួយរដូវកាល (២០០៩)។
ទោះជាយ៉ាងណាក៏ដោយ លោកក៏បានចាកចេញពីក្លឹប Barcelona នៅឆ្នាំ២០១២ ហើយបន្តដំណើរទៅដឹកនាំនៅអាល្លឺម៉ង់ រួចក៏មកដល់អង់គ្លេសនៅឆ្នាំ២០១៦។ ក្រោយពីលោកចេញពី Barcelona ក្លឹបកាតាឡាន់មួយនេះបានប្ដូរគ្រូបង្វឹកចំនួន ៤រូបហើយ។
ក្រោយ Pep ចេញភ្លាម ក្លឹបបានតែងតាំងលោក Francesc Tito Vilanova ប៉ុន្តែដោយសារមានជំងឺប្រចាំកាយ លោកក៏បានលាលែងនៅឆ្នាំ២០១៣ ហើយលោកក៏ទទួលមរណភាពមួយឆ្នាំក្រោយ ដោយជំងឺមហារីក។ បន្ទាប់មក Gerardo Tata Martino ក៏ឡើងមកបន្ត ប៉ុន្តែលោកក៏បានចែកផ្លូវជាមួយក្លឹប ក្រោយបរាជ័យក្នុងពានធំៗទាំង ៣ នៅរដូវកាល ២០១៣/១៤។
បន្តមកទៀតគឺលោក Luis Enrique ដែលដឹកនាំពីឆ្នាំ២០១៤ ដល់ឆ្នាំ២០១៧។ លោកបានជួយឲ្យក្លឹបឈ្នះពានចំនួន ៥ នៅរដូវកាលដំបូងរបស់លោក។ លោកលាលែងពីតំណែងនៅឆ្នាំ២០១៧ ក្រោយពីបរាជ័យក្នុង UEFA Champions League។
ពីឆ្នាំ២០១៧ រហូតដល់បច្ចុប្បន្ន លោក Ernesto Valverde បានឡើងមកបន្ត។ ការដឹកនាំក្លឹបរបស់លោក ហាក់បីដូចជាជោគជ័យខ្លាំងនៅក្នុងស្រុក ប៉ុន្តែក្នុងកម្មវិធីទ្វីបអឺរ៉ុបវិញ លោកបានដឹកនាំត្រឹមវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រប៉ុណ្ណោះ។ លោកដឹកនាំរហូតដល់រដូវកាល២០១៩/២០ តែនៅដើមរដូវកាលនោះ ទម្រង់លេង Barca ហាក់ដូចជាធ្លាក់បន្តិច ដែលធ្វើឲ្យក្រុមឈ្នះតែមួយប្រកួតប៉ុណ្ណោះក្នុង ៥ប្រកួត។ លោកត្រូវបានក្លឹបបញ្ចប់មុខតំណែងនៅខែមករា ឆ្នាំ២០២០ ក្រោយចាញ់ Atletico Madrid ក្នុងពាន Super Cup អេស្ប៉ាញ។
ក្នុងឆ្នាំ២០២០នេះ Barca តែងតាំងគ្រូ Real Betis លោក Quique Setien មកធ្វើជាគ្រូជំនួស រហូតដល់ចប់រដូវកាល២០១៩/២០។ ពេលចប់រដូវកាលបានមួយភ្លែត Setien បានចែកផ្លូវជាមួយក្លឹប ហើយ Barca ក៏តែងតាំងលោក Ronald Koeman មកជំនួសវិញ៕
អានបន្ត៖ Barca តែងតាំងអតីតកីឡាករឆ្នើមរបស់ខ្លួនធ្វើជាគ្រូបង្គោល