• 2020-08-19 11:37:47
  • ព័ត៌មាន

Barca តែងតាំង​អតីត​កីឡាករ​ឆ្នើម​របស់​ខ្លួន​ធ្វើ​ជា​គ្រូ​បង្គោល

  • 2020-08-19 11:37:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​ Barcelona បាន​តែងតាំង​អតីត​ខ្សែការពារ​របស់​ខ្លួន​ លោក Ronald Koeman ធ្វើ​ជា​គ្រូ​បង្គោល​ ក្រោយ​ចែក​ផ្លូវ​គ្នា​ជាមួយ​លោក Quique Setien។

បើ​តាម​ការ​ប្រកាស​ក្នុង​គេហទំព័រ​ផ្លូវ​ការ​របស់​ខ្លួន​ បុរស​ជនជាតិ​ហុល្លង់​រូប​នេះ​បាន​ព្រមព្រៀង​ជាមួយ​ខាង​ក្លឹប​មាន​មូលដ្ឋាន​នៅ​តំបន់​ស្វយ័ត​កាតាឡាន់រយៈពេល ២ឆ្នាំ​ ដែល​មាន​សុពលភាព​រហូត​ដល់​ឆ្នាំ២០២២។

លោក Koeman ធ្លាប់​ធ្វើ​ការ​នៅ​ក្លឹប Barcelona ទាំង​នៅ​កាល​ជា​កីឡាករ និង​ការងារ​ជា​គ្រូ​បង្វឹក។ លោក​ជា​ខ្សែ​ការពារ​នៅ​ក្លឹប​នេះ រយៈពេល ៦ឆ្នាំ​អំឡុង​ឆ្នាំ១៩៨៩ ដល់​ឆ្នាំ១៩៩៥ ដោយ​កាល​នោះ​ លោក​បាន​បង្ហាញ​ខ្លួន​ចំនួន ១៩២ដង និង​រក​បាន ៦៧គ្រាប់។

បន្ត​មក​ទៀត​លោកបាន​ធ្វើ​ជា​ជំនួយ​ការ​គ្រូ​បង្វឹក​សម្រាប់​ក្រុម​ឈុត​ធំ​ Barcelona ហើយ​ក្រោយ​មក​ជា​គ្រូ​នៅ​ឈុត​យុវជន​ក្លឹប​នៅ​ចុង​ទសវត្ស​ទី៩០។ លុះ​ចូល​សតវត្ស​ទី២១ លោក​បាន​ចេញ​ទៅ​បង្វឹក​នៅ​ប្រទេស​ហុល្លង់​ អង់គ្លេស អេស្ប៉ាញ ហើយ​ចុងក្រោយ​លោក​បាន​ធ្វើ​ជា​គ្រូ​ក្រុម​ជម្រើស​ជាតិ​ហុល្លង់៕

ប្រភព៖ fcbarcelona ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់