• 2020-10-19 05:16:38
  • កីឡា​ផ្សេង​ៗ

ពាន​វាយ​កូន​បាល់​សម្ដេច​ ក្រឡាហោម​ ឆ្នាំ​ក្រោយ​នឹង​ធ្វើ​រឹតតែ​ធំ​ថែម​ទាំង​ប្រាក់​រង្វាន់ និង​ចំនួន​ក្រុម​

  • 2020-10-19 05:16:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធាន​អង្គភាព​កីឡា​ក្រសួង​មហាផ្ទៃ​ ថា​សម្រាប់​ការ​រៀបចំ​ការ​ប្រកួត​ពាន​រង្វាន់​វាយ​កូន​បាល់​សម្ដេច​ក្រឡាហោម​ ស ខេង​ នៅ​ឆ្នាំ​ក្រោយ​នឹង​ធ្វើ​ឲ្យ​ធំ​ជាង​នេះ​ បន្ថែម​ទាំង​ប្រាក់​រង្វាន់​ និង​បង្កើន​ចំនួន​ក្រុម​ពី​បណ្ដា​ប្រទេស​ផ្សេងៗ​ទៀត។​

រូបភាពផ្ដល់ជូន

ឯកឧត្ដម​ ជា​ ប៊ុនហេង​ ប្រធាន​អង្គភាព​កីឡា​ក្រសួង​មហាផ្ទៃ​ បាន​ឲ្យ​ដឹង​ថា​ ពាន​រង្វាន់​វាយ​កូន​បាល់​សម្ដេច​ ក្រឡាហោម​ នេះ​គឺ​អាក់ខាន​រយៈពេល​យូរ​ឆ្នាំ​មក​ហើយ​ ទើប​តែ​មាន​ការ​ស្នើសុំ​ពី​សំណាក់​កីឡាករ​ចាស់ៗ​ឲ្យ​បង្កើត​ឡើង​វិញ។​ ដោយ​មាន​ការ​គាំទ្រ​ជា​ខ្លាំង​ពី​សម្ដេច​ក្រឡាហោម​ លើ​គ្រប់​ប្រភេទ​កីឡា​ទើប​សម្ដេច​តែងតែ​ឧបត្ថម្ភ​ជា​និច្ច​មិន​ថា​ថវិកា​ ឬ​សម្ភាស​នានា​ដល់​ចលនា​កីឡា​ជា​ពិសេស​ការ​បង្កើត​ឲ្យ​មាន​កម្មវិធី​ប្រកួត​ផ្សេងៗ។​

រូបភាពផ្ដល់ជូន

តំណាង​កីឡា​របស់​ស្ថាប័ន​ប៉ូលិស​ខាង​លើ​នេះ​បន្ត​ថា​ បើ​ស្ថានភាព​ស្រួល​ឡើង​វិញ​ជា​ពិសេស​បាត់​ជំងឺ​ COVID​ នៅ​ឆ្នាំ​ក្រោយ​នេះ​ឯកឧត្ដម​ នឹង​រៀបចំ​ការ​ប្រកួត​ពាន​រង្វាន់​វាយ​កូន​បាល់​នេះ​ឲ្យ​ធំ​ជាង​ឆ្នាំ​នេះ​ទៅ​ទៀត​ ប្រាក់​រង្វាន់​បង្កើន​ឲ្យ​បាន​ច្រើន​ជាង​នេះ​ បង្កើន​ក្រុម​ចូលរួម​ឲ្យ​ច្រើន​ប្រទេស​ថែម​ទៀត។​

រូបភាពផ្ដល់ជូន

រំលឹក​ដែរ​ថា​ អង្គភាព​កីឡា​ក្រសួង​មហាផ្ទៃ​បាន​បង្កើត​ពាន​រង្វាន់​វាយ​កូន​បាល់​​សម្ដេច​ ស ​ខេង​ ជា​លើក​ទី៣​ ក្នុង​ឆ្នាំ​២០២០​ នេះ​មាន​រយៈ​ពេល​៣​ថ្ងៃ​ ចាប់​ពី​ថ្ងៃ​ទី១៦​ ដល់​ ១៨​ ខែ​តុលា​ ទើប​បិទ​បញ្ចប់​ម្សិលមិញ​នេះ​នៅ​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ។​ ចំនួន​ប្រទេស​ចូលរួម​សរុប​ ១១​ប្រទេស​ ត្រូវ​ជា​ ៨៥នាក់​ ប្រកួត​លើ​៥​វិញ្ញាសា៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី