• 2020-10-16 07:01:28
  • កីឡា​ផ្សេង​ៗ

ជប៉ុន​ នឹង​ជួយ​ឧបករណ៍​ហ្វឹកហាត់​សហព័ន្ធ​កាយសម្ព័ន្ធ​គិត​ជា​ប្រាក់​មិនក្រោម២ម៉ឺន​ដុល្លារ​

  • 2020-10-16 07:01:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អគ្គលេខាធិការ​សហព័ន្ធ​កីឡា​កាយ​សម្ព័ន្ធ​កម្ពុជា​ ថា​ភាគី​ខាង​ជប៉ុន​នឹង​ជួយ​ឧបត្ថម្ភ​ជា​ឧបករណ៍​ហ្វឹកហាត់​គិត​ជាប្រាក់​មិន​ក្រោម ២ម៉ឺន​ដុល្លារ​ ហើយ​ឧបករណ៍​ទាំង​នោះ​មក​ដល់​ឆាប់ៗ​នៅ​ពេល​ខាង​មុខ​នេះ​បន្ទាប់​ស្ងាត់​ COVID។​

លោក ណយ ផាន់ណា កំពុងបង្ហាត់សិស្ស

លោក​ ណយ​ ផាន់ណា​ បាន​ឲ្យ​ដឹង​ថា​លោក​បាន​ទាក់ទង​ទៅ​ខាង​ជប៉ុន​រួចរាល់​ហើយ​ ខាង​គេ​នោះ​ក៏​កំពុង​រៀបចំ​ឯកសារ​ ហើយ​នឹង​បញ្ជូន​មក​កម្ពុជា​នៅ​ពេល​សមស្រប​ណា​មួយ​ជា​ពិសេស​ពេល​ស្ងប់ស្ងាត់​ជំងឺ​ COVID ​ជា​ដើម។​

លោក ណយ ផាន់ណា កំពុងបង្ហាត់សិស្ស

ចំពោះ​ឧបករណ៍​ដែល​ខាង​ជប៉ុន​នឹង​ជួយ​នោះ​គឺ​ប្រហែល​៥ប្រភេទ​ផ្សេងៗ​គ្នា​ និង​គិត​ជា​ទឹកប្រាក់​វិញ​មិន​ក្រោម​២ម៉ឺន​ដុល្លារ​នោះ​ទេ។​ ជំនួយ​របស់​ភាគី​ខាង​ជប៉ុន​នេះ​គឺ​ដើម្បី​ពង្រីក​ដល់​ការ​ហ្វឹកហាត់​បន្ថែម​ និង​សម្រាប់​ចែក​ជូន​បន្ត​ដល់​ក្លឹប​នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន​ទៀត​ផង​ដែរ។​

ឧបករណ៍ហ្វឹកហាត់របស់កីឡាកាយសម្ព័ន្ធ

រំលឹក​ដែរ​ថា​ សហព័ន្ធ​កីឡា​កាយ​សម្ព័ន្ធ​កម្ពុជា​ ជា​ប្រភេទ​កីឡា​ដែល​ត្រូវ​បាន​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ ក៏​ដូច​ជា​គណៈកម្មការ​ជាតិ​អូឡាំពិក​កម្ពុជា​ដាក់​ចូល​នៅ​ស៊ីហ្គេម​ ឆ្នាំ​២០២៣​ នៅ​ពេល​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ផង​ដែរ។​ សហព័ន្ធ​នេះ​ឯកឧត្ដម​ ថោង​ ខុន​ ជា​ប្រធាន​ និង​លោក​ ណយ​ ផាន់ណា​ ជា​អគ្គលេខាធិការ​ ហើយ​បច្ចុប្បន្ន​នេះ​កំពុង​តែ​ហ្វឹកហាត់​យ៉ាង​សកម្ម​ ប្រកប​ដោយ​សក្ដានុពល៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់