• 2020-10-12 03:24:15
  • កីឡា​ផ្សេង​ៗ

Nadal ​លើក​ពាន French Open លើកទី១៣ ​ក្រោយ​យក​ឈ្នះ Djokovic ​

  • 2020-10-12 03:24:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​Rafael Nadal ​កំពូល​អ្នក​វាយ​កូន​បាល់​របស់​អេស្ប៉ាញ​​បាន​យក​ពាន​រង្វាន់ French Open ​១​ទៀត​ហើយ ​បន្ទាប់​ពី​រូបគេ​បាន​យក​ឈ្នះ​លើ​ Novak Djokovic ​ក្នុង​លទ្ធផល ​6-0, 6-2, 7-5។

​ការ​ប្រកួត​រវាង​កំពូល​អ្នក​វាយ​កូន​បាល់​ទាំង​ពីរ​ខាង​លើ​នេះ ​បាន​ចំណាយ​ពេល​ដល់​ទៅ​២​ម៉ោង​៤១​នាទី ទើប​ស្វែង​រក​អ្នក​ឈ្នះ​បាន។ ​សម្រាប់​ប្រកួត Nadal ​ធ្វើ​បាន​ល្អ​មែនទែន ​ដោយ​អាច​ឈ្នះ​អ្នក​លេខ​១​លើ​លោកDjokovic ​ក្នុង​លទ្ធផល ​6-0, 6-2, 7-5។ ​បាន​ពាន​រង្វាន់​១​នេះ​ទៀត ​គឺ​កីឡាករ​វ័យ​៣៤​ឆ្នាំ ​មាន​ពាន​រង្វាន់ Grand Slam ​រហូត​ដល់​២០​ហើយ​។

២០​ពាន​នេះ គឺ​ស្មើ​ជាមួយ Roger Federer ​ដែរ។ ដោយ​ឡែក​សម្រាប់ Nadal ​ពាន​រង្វាន់ French Open ​រូបគេ​ឈ្នះ​បាន​១៣​ដង​មក​ហើយ ​និង​មិន​ដែល​ចាញ់​ទេ ​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ៕

ប្រភព៖ Dailymail អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់