• 2020-10-09 06:26:40
  • កីឡា​ផ្សេង​ៗ

សមត្ថភាព​ខ្សែក្រវាត់​ខ្មៅ​នេះ​ ជេសា​ នឹង​ព្យាយាម​យក​មេដាយ​មាស​ជា​ថ្មី​ទៀត​ជូន​កម្ពុជា​

  • 2020-10-09 06:26:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡា​ការិនី​កម្រិត​ពិភពលោក​ ជេសា​ ខាន់​ ថា​នៅ​ពេល​ខាង​មុខ​រំពឹង​ថា​ប្រជាជន​កម្ពុជា​នឹង​ចាប់​អារម្មណ៍​ហ្វឹកហាត់​កីឡា​ជឺជីស៊ូ​ ហើយ​ខ្លួន​នឹង​ចាំ​ជួយ​ចែក​រំលែក​ចំណេះ​ដឹង។​ តាម​រយៈ​ខ្សែក្រវាត់​ខ្មៅ​នេះ​ខ្លួន​នឹង​ព្យាយាម​រក​មេដាយ​មាស​ជូន​កម្ពុជា​ទៀត។​

ជេសា ឈ្នះការប្រកួតកន្លងទៅ

ជេសា​ ខាន់​ បាន​ឲ្យ​ដឹង​ថា​ ការ​ទទួល​បាន​កម្រិត​ខ្សែក្រវាត់​ខ្មៅ​ ជឺជីតស៊ូ​ នា​ពេល​ថ្មីៗ​នេះ​គឺ​ធ្វើ​ឲ្យ​ខ្លួន​នឹករលឹក​ដល់​ប្រជាជន​កម្ពុជា​ក៏​ដូច​ជា​អ្នក​គាំទ្រ​ខ្លួន​នៅ​ឯ​កម្ពុជា​ នឹង​រំពឹង​ថា​នៅ​ពេល​ណា​មួយ​ខាង​មុខ​មាន​អ្នក​ចង់​ហ្វឹកហាត់​ក្បាច់​គុន​នេះ។​

តាម​រយៈ​បទ​ពិសោធ​ ចំណេះ​ជំនាញ​ដែល​ខ្លួន​ធ្លាប់​បាន​រៀន​ ឬ​ទទួល​បាន​ពី​ការ​ប្រកួត​រយៈពេល​១០​ឆ្នាំ​នេះ​ នឹង​ចាំ​ជួយ​ចែករំលែក​ជា​និច្ច​ដល់​ប្រជាជន​កម្ពុជា។​ ឆាប់ៗ​នេះ​បើ​ស្ថានភាព​ស្រួលបួល​នឹង​មក​លេង​ប្រទេស​កម្ពុជា​ជា​ថ្មី។​ ភាព​ជោគជ័យ​ និង​ការ​ទទួល​បាន​ខ្សែក្រវាត់​ខ្មៅ​នេះ​ធ្វើ​ឲ្យ​ ជេសា​ នឹង​ព្យាយាម​យក​ឈ្នះ​មេដាយ​មាស​ពី​ព្រឹត្តិការណ៍​ផ្សេងៗ​ទៀត​ជូន​ប្រទេស​កម្ពុជា។​

ជេសា ទទួលបានខ្សែក្រវាត់ខ្មៅថ្មីៗនេះ

រំលឹក​ដែរ​ថា​ ជេសា​ ខាន់​ ជា​កីឡា​ការិនី​ខ្មែរ-អាមេរិក​ ដែល​លេង​លើ​ប្រភេទ​កីឡា​ជឺជីតស៊ូ។​ កីឡា​ការិនី​ឆ្នើម​រូប​នេះ​បច្ចុប្បន្ន​នេះ​ស្ថិត​ក្នុង​កម្រិត​ខ្សែក្រវាត់​ខ្មៅ​ដែល​ជា​កម្រិត​ខ្ពស់​បំផុត​លើ​ប្រភេទ​កីឡា​មួយ​នេះ។​ ជេសា​ ធ្លាប់​ឈ្នះ​មេដាយ​មាស​កម្រិត​ពិភពលោក​ជា​ច្រើន​គ្រឿង​មក​ហើយ​ និង​ធ្លាប់​លេង​តំណាង​ឲ្យ​កម្ពុជា​ ២ដង​ ឈ្នះ​មេដាយ​មាស​ ២គ្រឿង​ ក្នុង​ព្រឹត្តិការណ៍​កីឡា​អាស៊ី​ នៅ​ឥណ្ឌូណេស៊ី​ និង​ស៊ីហ្គេម​ នៅ​ហ្វីលីពីន៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី