• 2020-09-22 00:00:00
  • កីឡា​ផ្សេង​ៗ

សហព័ន្ធ​តេក្វាន់ដូ​ ITF​ បើក​វគ្គ​ចៅក្រម​អាជ្ញាកណ្ដាល​កម្រិត​ «ក»​ ពង្រីកសមត្ថភាព​ឲ្យ​ទាន់​សម័យកាល​

  • 2020-09-22 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហព័ន្ធ​តេក្វាន់ដូ​ ITF​ កម្ពុជា​ បើក​វគ្គ​បណ្ដុះបណ្ដាល​ចៅក្រម ​អាជ្ញាកណ្ដាល​កម្រិត​ «ក»​ រយៈពេល​៦ថ្ងៃ​មាន​ទាំង​ទ្រឹស្ដី​ និង​ការ​អនុវត្តន៍​ផ្ទាល់​ដើម្បី​ពង្រីកសមត្ថភាព​ឲ្យ​ទាន់​សម័យកាល​ ទាន់​បច្ចេកវិជ្ជា​បច្ចុប្បន្ន។​

ឯកឧត្ដម​ កែវ​ រ៉េមី

ឯកឧត្ដម​ កែវ​ រ៉េមី​ ប្រធាន​សហព័ន្ធ​តេក្វាន់ដូ​ ITF ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា​ វគ្គ​បណ្ដុះបណ្ដាល​ចៅក្រម ​អាជ្ញាកណ្ដាល​នេះ​គឺ​មាន​សារសំខាន់​ និង​ជួយ​ពង្រីក​ចំណេះ​ដឹង​ក្រុម​កីឡាករ​ លោក​គ្រូ​ៗ​របស់​តេក្វាន់ដូ​ ITF​ ឲ្យ​ទទួល​បាន​នូវ​អ្វី​ដែល​ថ្មី​ ទំនើប​ទាន់​សម័យកាល​បច្ចុប្បន្ន​បន្ថែម​ផង​ដែរ។​ មិន​នៅ​តែ​ការ​កាត់​សេចក្ដី​ ឬ​ដាក់​ពិន្ទុ​តាម​របៀប​ចាស់ ​ដូច​ជា​ការ​ប្រើ​ក្រដាស​ពី​មុន​ៗ​ឡើយ។​

ទិដ្ឋភាពបើក​ម្សិលមិញ

ប្រធាន​សហព័ន្ធ​ដែល​ឆ្នើម​ខាង​លើ​បន្ត​លើក​ឡើង​ទៀត​ថា​ សិក្ខាកាម​ចូលរួម​លើក​នេះ​ត្រូវ​អនុវត្តន៍​ជាក់ស្ដែង​ជា​មួយ​ឧបករណ៍​ដាក់​ពិន្ទុ​បែប​ទំនើប​អេឡិចត្រូនិក​ ដើម្បី​ឲ្យ​ដឹង​ ឲ្យ​ស្ទាត់​ជំនាញ​ងាយ​ស្រួល​បំពេញ​ការងារ​ជា​ចៅក្រម ​អាជ្ញាកណ្ដាល​កម្រិត​អន្តរជាតិ​នៅ​ពេល​ខាង​មុខៗ។​

ទិដ្ឋភាពបើក​ម្សិលមិញ

រំលឹក​ដែរ​ថា​ រសៀល​ម្សិលមិញ​នេះ​សហព័ន្ធ​កីឡា​តេក្វាន់ដូ​ ITF​ កម្ពុជា​បាន​ធ្វើ​ពិធី​បើក​វគ្គ​បណ្ដុះបណ្ដាល​ចៅក្រម ​អាជ្ញាកណ្ដាល​ កម្រិត «ក»​ នៅ​ក្នុង​វិមាន​ពហុ​កីឡដ្ឋាន​ជាតិ។​ វគ្គ​បណ្ដុះបណ្ដាល​នេះ​ធ្វើ​ឡើង​រយៈពេល​ ៦ថ្ងៃ​ចាប់​ពី​ថ្ងៃ​ទី២១​ ដល់​ ២៦​ ខែ​កញ្ញា​ ២០២០។​ សិក្ខាកាម​ចូលរួម​សរុប​ ៣០​នាក់​ មក​ពី​បណ្ដា​ ១១ រាជធានី​ ខេត្ត៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់