• 2020-09-15 07:03:22
  • កីឡា​ផ្សេង​ៗ

ទម្រាំ​ខ្លាំង​ប៉ុណ្ណេះ​សហព័ន្ធ​តេក្វាន់ដូ​ ITF​ តែងតែ​ធ្វើ​ការ​ប្រកួត​សាកល្បង​សមត្ថភាព​កីឡាករ​ជា​និច្ច

  • 2020-09-15 07:03:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អគ្គលេខាធិការ​សហព័ន្ធ​តេក្វាន់ដូ​ ITF​ កម្ពុជា​ តែងតែ​ធ្វើ​ការ​សាកល្បង​សមត្ថភាព​កីឡាករ​ជម្រើស​ជាតិ​ និង​យុវជន​ថ្នាល​របស់​ខ្លួន​ពី​ភាព​រីកចម្រើន​ ឬ​អន់​ថយ​ជា​និច្ច​ឲ្យ​មិន​ភ្លេច​ខ្លួន​នោះ​ឡើយ។​

ចៅក្រមកំពុងកាត់សេចក្ដី

ឯកឧត្ដម​ បួន​ ហ៊ីងសុធីយ៉ា​ អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ខាង​លើ​នេះ​បាន​ឲ្យ​ដឹង​ថា​ បើ​ទោះ​ជា​មាន​ការ​ហ្វឹកហាត់​ជា​ប្រចាំ​ថ្ងៃ​ មិន​ថា​ឈុត​ធំ​ ឬ​យុវជន​ថ្នាល​ ទាំងនេះ​ទេ​គឺ​សហព័ន្ធ​ផ្ទាល់​តែងតែ​គិត​ជា​និច្ច​ពី​គុណភាព​ សមត្ថភាព​កីឡាករ​ កីឡា​ការិនី​ និង​ធ្វើ​ការ​សាកល្បង​តាមដានជា​បន្តបន្ទាប់។​

កីឡាករ​កំពុងប្រកួតសមត្ថភាព
កីឡាករ​កំពុងបង្ហាញសមត្ថភាព

ល្ងាច​ម្សិលមិញ​នេះ​ដែរ​សហព័ន្ធ​តេក្វាន់​ ITF​ បាន​បង្កើត​កម្មវិធី​ប្រកួត​សមត្ថភាព​កីឡាករ​ទាំង​អស់ ​មិន​ថា​ឈុត​ធំ​ ថ្នាល​ នោះ​ទេ​ត្រូវ​ចាប់​ឆ្នោត​ប្រកួត​គ្នា​តាម​កម្រិត​ដូច​ជា​ កម្រិត​ A កម្រិត​ Bនិង​កម្រិត​ C​ ដើម្បី​ដឹង​ថា​កម្រិត​សមត្ថភាព​វិញ្ញាសា​មេគុន​របស់​ពួកគេ​ឡើង​ ឬ​ចុះ​អន់ថយ។​ ប្រសិន​បើ​កីឡាករ​ណា​នៅ​រក្សា​ចំណាត់ថ្នាក់​របស់​ខ្លួន​បាន​ល្អ​ដដែល​ ឬ​ល្អ​ជាង​មុន​នោះ​មាន​ន័យ​ថា​ការ​ហ្វឹកហាត់​របស់​កីឡាករ​រូប​នោះ​មាន​ការ​រីកចម្រើន​ ដោយ​ឡែក​នរណា​ធ្លាក់​លេខ​មាន​ន័យ​ថា​ធ្លាក់​ទម្រង់​ហើយ​ដូច្នេះ​ត្រូវ​តែ​ប្រឹងប្រែង​ហ្វឹកហាត់​ឡើង​វិញ​ ឬ​ត្រូវ​ពង្រឹង​ចំណុច​ខ្វះខាត​ទាំង​នោះ​ឲ្យ​ល្អ​ប្រសើរ។​

ក្រុមតេក្វាន់ដូ ITF​ កម្ពុជា

រំលឹក​ដែរ​ថា​ សហព័ន្ធ​តេក្វាន់ដូ​ ITF​ ជា​សហព័ន្ធ​កីឡា​មួយ​ដែល​មាន​សក្ដានុពល​របស់​កម្ពុជា​ និង​តែងតែ​ឈ្នះ​មេដាយ​ជានិច្ចកាល​មិន​ថា​កម្រិត​មេដាយ​មាស​ពិភពលោក​ កម្រិត​អាស៊ី​ និង​កម្រិត​ផ្សេង​ទៀត​នោះ​ទេ។​ សហព័ន្ធ​នេះ​សំបូរ​ធនធាន​កីឡាករ​ច្រើន​ និង​ត្រូវ​ដាក់​បញ្ចូល​ជា​ប្រភេទ​កីឡា​អថិភាព​ក្នុង​ការ​រក​មេដាយ​ជូន​កម្ពុជា​នៅ​ស៊ីហ្គេម​ ឆ្នាំ​២០២៣​ ពេល​ធ្វើ​ម្ចាស់​ផ្ទះ​ទៀត​ផង៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់