• 2020-09-12 07:19:23
  • កីឡា​ផ្សេង​ៗ

ពានរង្វាន់​អន្តរ​ក្លឹប៖​ សហព័ន្ធ​តេក្វាន់ដូ​ ITF​ សម្លឹង​ឃើញ​ធនធាន​កីឡា​ការិនី​ឆ្នើម​បន្ថែម​ទៀត​

  • 2020-09-12 07:19:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហព័ន្ធ​តេក្វាន់ដូ​ ITF​ កម្ពុជា​ សម្លឹង​ឃើញ​កីឡា​ការិនី​ថ្នាល​ល្អៗ​បន្ថែម​ទៀត​ហើយ​តាម​រយៈ​ការ​ប្រកួត​ពាន​រង្វាន់​ អន្តរ​ក្លឹប​ ដែល​ធ្វើ​ឡើង​កាល​ពី​ម្សិលមិញ​នៅ​ទីលាន​ហ្វឹកហាត់​របស់​ខ្លួន​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ។​

រូបភាពរបស់សហព័ន្ធ

លោក​ ប៉ាល​ ជីវ័ន្ត​ ដែល​ជា​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​មួយ​រូប​ និង​ជា​គ្រូ​ជំនួយ​​ជម្រើស​ជាតិ​ឈុត​ធំបាន​ឲ្យ​ដឹង​ថា​ តាម​រយៈ​ការ​ប្រកួត​ពាន​រង្វាន់​អន្តរ​ក្លឹប​ លើក​នេះ​គឺ​មើល​ឃើញ​កីឡា​ការិនី​ដែល​ចូលរួម​មាន​សមត្ថភាព​រីកចម្រើន​ច្រើន​ជា​ពិសេស​ថ្នាល​ថ្មីៗ​មក​ពី​តាម​ខេត្ត​តែ​ម្ដង។​ កីឡា​ការិនី​ទាំង​នោះ​មាន​ភាព​រីកចម្រើន​ទៅ​តាម​កម្រិត​របស់​ពួកគេ ក្នុងនាមជា​គ្រូមួយរូបគឺ​អាច​ទទួល​យក​បាន​ នឹង​អាច​យកមកបណ្ដុះបណ្ដាល​បន្ថែម​ទៀត​បាន។​

រូបភាពរបស់សហព័ន្ធ

គ្រូ​ជំនាញ​ខាង​មេគុន​រូប​នេះ​បន្ត​លើក​ឡើង​ទៀត​ថា​ ការ​ប្រកួត​ដូច​ខាង​លើ​នេះ​នឹង​ធ្វើ​ឡើង​ជា​បន្តបន្ទាប់​ទៀត ​ដើម្បី​ចម្រាញ​យក​អ្នក​ដែល​មាន​សមត្ថភាព​ល្អ​ មាន​សក្ដានុពល​ទាំង​នោះ​ទៅ​បណ្ដុះ​បណ្ដាល​បន្ថែម​ត្រៀម​ការ​ប្រកួត​កម្រិត​អន្តរជាតិ​រក​មេដាយ​ជូន​កម្ពុជា​។​

រូបភាពរបស់សហព័ន្ធ

រំលឹក​ដែរ​ថា​ ម្សិលមិញ​នេះ​សហព័ន្ធ​តេក្វាន់ដូ​ ITF​ កម្ពុជា​ បាន​រៀបចំ​ការ​ប្រកួត​វិញ្ញាសា​មេគុន​ ខ្សែក្រវាត់​ក្រោម​ខ្មៅ​១ដាន់​ ពាន​រង្វាន់​អន្តរ​ក្លឹប​ នៅ​ទីលាន​របស់​សហព័ន្ធ​ផ្ទាល់​តែ​ម្ដង។​ ចំនួន​កីឡា​ការិនី​ចូលរួម​សរុប​ ១៥​នាក់​មក​ពី​ ៦ក្លឹប​ផ្សេង។​ ការ​ប្រកួត​ម្សិលមិញ​នេះ​ដែរ​ក៏​មាន​ការ​ចូលរួម​ពី​ឯកឧត្ដម​ កែវ​ រ៉េមី​ ប្រធាន​ផង​ដែរ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់