• 2020-09-09 07:45:02
  • កីឡា​ផ្សេង​ៗ

សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​ នឹង​បញ្ជូន​កីឡាករ​ទៅ​ហាត់​នៅ​ចិន​ ដល់​ឆ្នាំ​ ២០២៣​

  • 2020-09-09 07:45:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អគ្គលេខាធិការ​សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​កម្ពុជា​ គ្រោង​នឹង​បញ្ជូន​កីឡាករ​ កីឡា​ការិនី​របស់​ខ្លួន​ឲ្យ​ទៅ​ហាត់​នៅ​ប្រទេស​ចិន​ រយៈពេល​វែង​ក្រោយ​ចប់​រីក​រាលដាល​ជំងឺ​ COVID​ ខាង​មុខ​នេះ​ដើម្បី​អាច​ប្រជែង​មេដាយ​នៅ​ស៊ីហ្គេម។

លោក ណយ ផាន់ណា

​លោក​ ណយ​ ផាន់ណា​ អគ្គលេខាធិការ​សហព័ន្ធ​ខាង​លើ​បាន​ប្រាប់​ឲ្យ​ដឹង​ថា​ សម្រាប់​គម្រោង​បញ្ជូន​កីឡាករ​ទៅ​ក្រៅ​ក៏​ដូច​ជា​ការ​ទំនាក់ទំនង​ជា​មួយ​ប្រទេស​ចិន​នោះ​គឺ​រួច​ជា​ស្រេច​យូរ​ណាស់​មក​ហើយ​ ភាគី​ខាង​គេ​នោះ​ចាំ​តែ​ខាង​យើង​អាច​ទៅ​ ឬ​ចប់​ជំងឺ​ COVID​ ប៉ុណ្ណោះ។​

លោក ណយ ផាន់ណា កំពុង​បង្ហាត់សិស្ស

គ្រូ​ជំនាញ​ខាង​លើ​នេះ​បន្ត​លើក​ឡើង​ទៀត​ថា​ ដូច​ទៅ​ហ្នឹង​យុទ្ធសាស្ត្រ​របស់​សហព័ន្ធ​ និង​ការ​ចង្អុល​បង្ហាញ​របស់​ឯកឧត្ដម​ ថោង​ ខុន​ ផង​នោះ​គឺ​សហព័ន្ធ​មាន​ផែនការ​ច្បាស់លាស់​ក្នុង​ការ​អភិវឌ្ឍន៍​សមត្ថភាព​កីឡាករ​ កីឡា​ការិនី​ ដូច​ជា​ត្រូវ​ទៅ​ហាត់​ប្រទេស​ណា​ ហាត់​ប៉ុន្មាន​ឆ្នាំ​ និង​ត្រូវ​នាំ​គ្រូ​បរទេស​មក​ជួយ​បង្ហាត់​ដល់​កម្ពុជាបន្ថែមទៀត។​ ការ​ហ្វឹកហាត់​នៅ​ក្រៅ​ប្រទេស​នេះ​នឹង​អាច​ជួយ​សម្រួច​សមត្ថភាព​ពួកគេ​ឲ្យ​ឈាន​ដល់​កម្រិត​អាច​យក​មេដាយ​ច្បាស់​លាស់​ណា​មួយ​នៅ​ព្រឹត្តិការណ៍​ស៊ីហ្គេម។​ ហាត់​នៅ​ក្រៅ​មាន​ឧបករណ៍​គ្រប់គ្រាន់​ បច្ចេកទេស​ បទ​ពិសោធ​គ្រូ​ៗ​ខ្ពស់​ហេតុ​នេះ​ហើយ​ចាំបាច់​ត្រូវ​តែ​ចេញ​ទៅ។​ គម្រោងហ្វឹកហាត់​នៅប្រទេស​ចិន​នេះ​គឺហាត់​រហូត​ដល់​ស៊ីហ្គេម​ ឆ្នាំ​២០២២៣​ ទើប​មក​វិញ​ប្រកួត​តែ​ម្ដង។

លោក ណយ ផាន់ណា កំពុង​បង្ហាត់សិស្ស

បញ្ជាក់​ដែរ​ថា​ សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​ជា​ប្រភេទ​កីឡា​មួយ​ចំណោម​កីឡា​មួយ​ចំនួន​ទៀត​ដែល​នឹង​ត្រូវ​ចូលរួម​ប្រកួត​ប្រជែង​មេដាយ​នៅ​ស៊ីហ្គេម​ លើក​ទី៣១​ ឆ្នាំ​ ២០២១​ នៅ​វៀតណាម​ និង​លើក​ទី៣២​ កម្ពុជា​ធ្វើ​ម្ចាស់​ផ្ទះ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់