• 2020-09-07 09:38:27
  • កីឡា​ផ្សេង​ៗ

សហព័ន្ធ​ខ្មែរ​កីឡា​ហាប់គីដូ​ បាន​ឱកាស​ពង្រីក​ក្បាច់គុន​ដល់​ក្រុម​កង​អង្គរក្ស​

  • 2020-09-07 09:38:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​អគ្គលេខាធិការ​សហព័ន្ធ​ខ្មែរ​កីឡា​ហាប់គីដូ​ នេះ​ជា​ក្ដី​បំណង​ និង​ជា​ឱកាស​ល្អ​បណ្ដើរៗ​ហើយ​ដែល​បាន​បញ្រាប​ក្បាច់​គុន​មួយ​នេះ​ដល់​មន្ត្រី​កង​អង្គរក្ស​អន្តរាគមន៍​ប្រឆាំង​ភេរវកម្ម​ រយៈ​ពេល​៣ខែ​កន្លង​ទៅ​នេះ។​

ទិដ្ឋភាពម្សិលមិញ

លោក​ គង់​ ចាន់ធីណា ​អគ្គលេខាធិការ​សហព័ន្ធ​ខ្មែរ​កីឡា​ហាប់គីដូ​ បាន​ឲ្យ​ដឹង​ថា​ម្សិលមិញ​នេះ​សហព័ន្ធ​បាន​ធ្វើ​ពិធី​ចែក​វិញ្ញាបនបត្រ​ទៅ​ដល់​ក្រុម​កង​អង្គរក្ស​អន្តរាគមន៍​ប្រឆាំង​ភេរវកម្ម​បន្ទាប់​ពី​ឆ្លង​កាត់​វគ្គ​សិក្សា​ពិសេស​អស់​៣ខែ​មក​នេះ។​

​អគ្គលេខាធិការ​ និង​ជា​គ្រូ​បង្វឹក​ខាង​លើ​នេះ​បន្ថែម​ទៀត​ថា​ ក្ដី​បំណង​ធំ​របស់​សហព័ន្ធ​នោះ​គឺ​ចង់​ផ្សព្វផ្សាយ​ក៏​ដូច​ជា​បញ្រាបក្បាច់​គុន​នេះ​ដែរ​ដល់​ក្រុម​ប្រដាប់​អាវុធ​ ប៉ូលិស​ ទាហាន​ ទូទាំង​ប្រទេស​ព្រោះ​ក្បាច់​គុន​នេះ​មាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុង​ការ​ទប់ទល់​ បង្ក្រាប​ទៅ​លើ​សត្រូវ​ជា​ពិសេស​ក្បាច់​ឃ្លា​ ឬ​ផ្ដួល​ដោយ​មិន​ប្រើ​ហិង្សា​ខ្លាំង។​

លោក គង់ ចាន់ធីណា(ឆ្វេង)
ទិដ្ឋភាពម្សិលមិញ

រំលឹក​ដែរ​ថា​ ម្សិលមិញ​នេះ​សហព័ន្ធ​ខ្មែរ​កីឡា​ហាប់គីដូ​ បាន​ធ្វើ​ពិធី​ចែក​វិញ្ញាបនបត្រ​ដល់​ដល់​គុន​ចំនួន​១០​នាក់​ដែល​មក​ពី​ក្លឹប​បញ្ជា​ការដ្ឋាន​កង​អង្គរក្ស​អន្តរាគមន៍​ទី១​ ប្រឆាំង​ភេរវកម្ម។​ សិក្ខាកាម​ទាំង​១០​នាក់​ បាន​ហ្វឹកហាត់​នេះ​រយៈពេល​៣ខែ​ គឺ​ចាប់​ពី​ខែ​មេសា​ មក​ម្ល៉េះ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់