• 2020-08-10 03:51:53
  • កីឡា​ផ្សេង​ៗ

នេះ​ហើយ​ជើង​ខ្លាំង​ RULES OF SURVIVAL ​ទើប​ឈ្នះ​លុយ​ ២០លាន​ថ្មីៗ​នេះ​

  • 2020-08-10 03:51:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​ ឃួន​ បូសម្បត្តិពេជ្រ​ តំណាង​ឲ្យ​ក្រុម​ Team UP​ ដែល​ប្រកួត​ជាប់​លេខ១​ កម្មវិធី​ RULES OF SURVIVAL KH CUP​ កាល​ពី​ថ្ងៃ​សៅរ៍​ ទី៨​ សីហា​ ២០២០​ ថា​ការ​ទទួល​បាន​ជ័យជម្នះ​នេះ​គឺ​ចំណុច​សំខាន់​លេង​យល់​ចិត្ត​គ្នា។​

ទិដ្ឋភាពពេលប្រកួត

ឃួន​ បូសម្បត្តិពេជ្រ​ បាន​ឲ្យ​ដឹង​ថា​ សម្រាប់​ក្រុម​ Team UP នេះ​គឺ​បង្កើត​ឡើង​មិន​ជា​យូរ​ប៉ុន្មាន​ទេ​ ប៉ុន្តែ​បាន​ចូលរួម​ប្រកួត​ និង​បាន​ជាប់​ចំណាត់ថ្នាក់​តាំង​ពីរដូវ​កាល​ទី១​ មក​ម្ល៉េះ។​ ចំពោះ​ជ័យជម្នះ​លេខ១​ នេះ​គឺ​បាន​មក​ពី​ការ​ខំប្រឹង​ប្រែង​របស់​ក្រុម​ទាំង​មូល​ អាច​និយាយ​បាន​ថា​លេង​ដោយ​ការ​សហការ​គ្នា​ យល់​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក។​

ក្រុមលេខ១ Team UP

ម្ចាស់​ជើង​ឯក​លេខ១​ ខាង​លើ​នេះ​បន្ត​ប្រាប់​ទៀត​ថា​ វិធី​ដែល​អាច​យក​ឈ្នះ​រហូត​បាន​ពាន​លេខ១​ SURVIVAL KH CUP​ កីឡាករ​ម្នាក់ៗ​មាន​ជំនាញ​ច្បាស់​ៗ​រៀងខ្លួន​ បូក​ផ្សំ​និង​ការ​សហការ​បាន​ល្អ​ ជា​ពិសេស​ចាប់​ ZONE​ ត្រូវ​គឺ​មាន​ភាគរយ​ឈ្នះ​ខ្ពស់​តែ​ម្ដង។​

ទិដ្ឋភាពពេលបិទបញ្ចប់

រំលឹក​ដែរ​ថា​ សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់​ RULES OF SURVIVAL KH CUP S3​ នេះ​បាន​បញ្ចប់​ការ​ប្រកួត​របស់​ខ្លួន​ទៅ​ហើយ​កាល​ពី​ថ្ងៃ​សៅរ៍​ ដោយ​ក្រុម​ជាប់​លេខ១​ គឺ​ Team UP​ បាន​ប្រាក់​រង្វាន់​ ២០​លាន​រៀល​ ក្រុម​ជាប់​លេខ២​ NRX Cambodia​ បាន​ប្រាក់​រង្វាន់​ ៨លាន​រៀល​ និង​ក្រុម​ជាប់​លេខ៣​ Vipers​ បាន​ប្រាក់​រង្វាន់​ ៥លាន​រៀល៕​

វីដេអូ៖

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់