• 2020-07-23 09:01:00
  • កីឡា​ផ្សេង​ៗ

តើក្រុមណានឹងឈ្នះ​ប្រាក់​១ម៉ឺនដុល្លារពី​ការ​​ប្រកួត Mobile Legends ដ៏ធំរបស់ Metfone?

  • 2020-07-23 09:01:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្វីទៅជា Metfone All Star Arena Tournament? វា​​ជាការប្រកួត​ Mobile Legends ដំបូង និងធំបំផុតពុំធ្លាប់មានពីមុនមក ដែល​ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងក្លាបំផុត។ មិនតែប៉ុណ្ណោះ Metfone All Star Arena Tournament ជាព្រឹត្ដិការណ៍ដ៏ពិសេស និងជាបច្ចេកវិទ្យាចុងក្រោយបំផុត ដែលទាក់ទងនឹងក្រុមជំនាញចំនួន ៨ ក្រុមក្នុងពិភពហ្គេមអេឡិចត្រូនិក មកពីទូទាំងប្រទេសដោយម្ចាស់ពាន នឹងទទួលបានរង្វាន់សរុប ១ ម៉ឺនដុល្លារ។

ការភ្ញាក់ផ្អើលពុំធ្លាប់មានមួយនេះបានកើតឡើង ក្រោយការប្រកួតរយៈពេល ២ ថ្ងៃ នៅពេលក្រុម Impunity Legends ដែលត្រូវបានចាត់ទុកជាគ្រាប់ពូជទី 2 ឬ Seed #2 នៃការប្រកួតទាំងមូល បានដើរចេញដោយមិនគួរឲ្យជឿ។ ដោយរំពឹងថានឹងបានក្លាយជាម្ចាស់ជ័យលាភីក្នុងចំណោមមួយ ឬពីរក្រុមចុងក្រោយ ក្រុម Impunity Legends បានចូលប្រកួតដំបូងជាមួយនឹងភាពជឿជាក់ ហើយ​ពួកគេបានឈ្នះក្រុម Burn Gaming ដាច់ឆ្ងាយ។

ការប្រកួតលើកទី២ ក្រុម Impunity Legends បាននាំមុខ ខណៈក្រុម Division 6 ខិតខំទប់ទល់យ៉ាងសស្រាក់សស្រាំ ដែលនាំឲ្យការប្រកួតនេះ មានរយៈពេលយូរជាងក្រុមដទៃ។ រហូតដល់ ២០ នាទី ក្រុម Impunity Legends អស់ភាពអត់ធ្មត់ ដោយប្រឹងប្រែងវាយសន្ធាប់លើគូប្រជែង ដោយមិនបានដឹងបន្ទាយធំរបស់ខ្លួនកំពុងស្ថិតក្រោមការគំរាមកំហែងខ្លាំង។ ទីបំផុត ជ័យជម្នះបានធ្លាក់ទៅលើក្រុម Division 6 ដោយបន្សល់ទុកនូវការសោកស្ដាយ ចំពោះក្រុម Impunity Legends។ ចូលទីលានសមរភូមិម្ដងទៀត ជាមួយក្រុម Immortal Zodiac ដើម្បីកំណត់ថា តើក្រុមណានឹងបន្ដទៅកាន់វគ្គបន្ទាប់ ក្រុម Impunity Legends បានបង្ហាញពីសមត្ថភាពខ្លាំងរបស់ខ្លួន តែក្រុម Immortal Zodiac ដែលស្គាល់ជា Factor X ប្រចាំព្រឹត្ដិការណ៍ ​បានផ្ដួលពួកគេនៅត្រឹមរយៈពេល ១០ នាទីប៉ុណ្ណោះ។

ចុងបញ្ចប់ក្រុម Burn Gaming និងក្រុម Immortal Zodiac គឺជាក្រុម២ ដែលនឹងបន្ដទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៅប៉ុន្មានថ្ងៃខាងមុខ។ តើក្រុមណានឹងទទួលបានជើកឯកឈ្នះប្រាក់១ម៉ឺនដុល្លារ ពីការប្រកួត e-Sport ដ៏ធំនេះ?

បើចង់ជ្រាបច្បាស់ សូមទស្សនាការប្រកួតវគ្គផ្ដាច់ព្រ័ត្រ នាថ្ងៃទី ២៥ និង ២៦ ខែកក្កដា ឆ្នាំ​២០២០ខាងមុខ ដើម្បីស្វែងរកម្ចាស់ពាន Metfone All Star Arena Tournament។

សូមរង់ចាំតាមដាននៅលើទំព័រហ្វេសប៊ុករបស់មិត្ដហ្វូន www.fb.com/metfone.closer ដើម្បីទទួលបានព័ត៌មានបច្ចុប្បន្នភាពនៃការប្រកួតចាប់ពីពេលនេះតទៅ៕

មតិយោបល់