- 2020-07-22 09:18:26
- កីឡាផ្សេងៗ
វីរកីឡាការិនី កែ ឡេង នឹងផ្ទេរវិជ្ជាគុនទាំងអស់ឲ្យក្មេងជំនាន់ក្រោយ
- 2020-07-22 09:18:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វីរកីឡាការិនី កែ ឡេង នឹងផ្ទេរវិជ្ជាគុនទាំងអស់ឲ្យក្មេងជំនាន់ក្រោយ
ចន្លោះមិនឃើញ
វីរកីឡាការិនី កែ ឡេង ដែលជាជើងខ្លាំងមិនត្រឹមតែកម្ពុជាគឺទូទាំងពិភពលោក លើវិស័យកីឡាប៊ូល និងប៉េតង់ ថាមិនទៅណាចោលពីកីឡានេះទេទោះចូលនិវត្តន៍ពីការប្រកួតក៏នៅតែជួយបង្ហាត់បង្រៀនដល់អ្នកជំនាន់ក្រោយដែរ។
វីរកីឡាការិនីខាងលើនេះបានឲ្យដឹងថា ដោយសារតែសុខភាពមិនអំណោយផលទើបអ្នកស្រីសម្រេចចូលនិវត្តន៍តែម្ដង។ តែទោះជាយ៉ាងណារៀមច្បងក្នុងវិស័យប៉េតង់នេះ មិនដើរចោលកីឡានេះឡើយពោលគឺនៅតែជួយប្រឹងប្រែងបង្ហាត់បង្រៀនគ្រប់បច្ចេកទេស យុទ្ធសាស្ត្រដែលខ្លួនមានទាំងអស់ដល់ក្មេងជំនាន់ក្រោយៗទៀតបានចេះដឹង។
ម្ចាស់មេដាយមាសពិភពលោក៤សម័យជាប់ៗគ្នានេះជឿជាក់ថា លោកគ្រូ អ្នកគ្រូចាស់ៗគឺនៅតែខិតខំជួយបណ្ដុះបណ្ដាលថ្នាលឲ្យខ្លាំង ហើយនៅពេលខាងមុខទៀតអាចនឹងមានកីឡាករ កីឡាការិនីផ្សេងៗទៀតមានសមត្ថភាពក៏ដូចជាកេរ្តិ៍ឈ្មោះល្បីដូចអ្នកស្រីផងដែរ។
រំលឹកដែរ វីរកីឡាការិនី កែ ឡេង ជាម្ចាស់មេដាយមាសពិភពលោក៤សម័យជាប់ៗគ្នាលើវិញ្ញាសាវាយយកពិន្ទុ។ នៅប៉ុន្មានខែមុននេះអ្នកស្រីសម្រេចចិត្តចូលនិវត្តន៍ហើយក្នុងឆ្នាំ ២០២០ នេះ៕