- 2020-07-22 02:53:01
- កីឡាផ្សេងៗ
នេះហើយជើងខ្លាំង PES ស្រុកខ្មែរ និយាយពីបទពិសោធឈ្នះជើងឯកឆ្នាំ២០២០
- 2020-07-22 02:53:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នេះហើយជើងខ្លាំង PES ស្រុកខ្មែរ និយាយពីបទពិសោធឈ្នះជើងឯកឆ្នាំ២០២០
ចន្លោះមិនឃើញ
ភិន ប៉ូលីដែត ជាជើងខ្លាំងជាប់លេខ១ PES នៅស្រុកខ្មែរក្នុងកម្មវិធី EFC CAFE PES 2020 ដែលជាការប្រកួតផ្លូវការរបស់សហព័ន្ធកីឡាអេឡិចត្រូនិក បានរៀបចំឡើងកាលពីថ្ងៃទី១៨-១៩ កក្កដា ប៉ុន្មានថ្ងៃមុននេះ។
ប៉ូលីដែត បានឲ្យដឹងថា ចំពោះការប្រកួតជ្រើសរើសជើងឯក EFC CAFE PES 2020 ខ្លួនមិនស្មានថាអាចជាប់លេខ១ បែបនេះទេ ព្រោះមានកីឡាករចូលរួមច្រើន និងសុទ្ធតែមានថ្វីដៃទៀតផង។ ប៉ុន្តែយ៉ាងណាមានតែការខំប្រឹងប្រែងលេងឲ្យអស់ពីសមត្ថភាពហើយក៏សម្រេចបានឡើងដល់វគ្គសំខាន់ៗដូចជា ៨ក្រុម ឬ៤ចុងក្រោយតែម្ដង។
ចំពោះវគ្គផ្ដាច់ព្រ័ត្រយកលេខ១ វិញជាមួយដៃគូចាស់ធ្លាប់ចាញ់ម្ដងហើយកាលពីឆ្នាំមុននោះ ភិន ប៉ូលីដែត ថាពិតជាលំបាក់ និងស្វិតស្វាញណាទម្រាំអាចឈ្នះ។ ដោយសារតែ វង្ស រ៉ាវុធ ជើងឯកឆ្នាំចាស់នោះ គឺមានសមត្ថភាពល្អខ្លាំង និងរីកចម្រើនជាងមុនទៅទៀត ប៉ុន្តែដោយភ្លាត់ស្នៀតបន្តិចនៅតំបន់អ្នកចាំទីទើបចាញ់ខ្លួននាការប្រកួតវគ្គផ្ដាច់ព្រ័ត្រនេះ។
កីឡាករវ័យ២៥ឆ្នាំខាងលើនេះបន្តប្រាប់ទៀតថា បើនិយាយពីការលេងវិញ្ញាសាបាល់ទាត់អេឡិចត្រូនិកនេះគិតទៅប្រហែល ១៥ឆ្នាំមកហើយ។ ចំពោះជ័យជម្នះក្លាយជាជើងឯក PES ២០២០ នេះដោយសារតែខ្លួនបានពង្រឹងសមត្ថភាពច្រើន អនុវត្តបានច្រើន និងស្វែងយល់ពីបច្ចេកទេសថ្មីៗជាពិសេសបានបទពិសោធពេលចេញទៅប្រកួតនៅប្រទេសថៃ ដែលសហព័ន្ធបញ្ជូនទៅតែម្ដង។
រំលឹកដែរថា ភិន ប៉ូលីដែត ជាជើងឯកកម្មវិធី EFC CAFE PES 2020 ដែលរៀបចំដោយសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា កាលពីថ្ងៃទី១៨-១៩ កក្កដា ២០២០។ មួយវិញទៀត ប៉ូលីដែត ក៏បានសងសឹកដៃគូចាស់ វង្ស រ៉ាវុធ ដែលធ្លាប់ចាញ់វគ្គផ្ដាច់ព្រ័ត្រឆ្នាំ២០១៩ វិញទៀតផង៕
វីដេអូ៖