• 2020-07-20 07:28:21
  • កីឡា​ផ្សេង​ៗ

EFC CAFE PES 2020​ ប្រកួត​យ៉ាង​ស្វិតស្វាញ​ទម្រាំ​រក​ឃើញ​ជើងឯក​

  • 2020-07-20 07:28:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​ជ្រើសរើស​ជើងឯក​កម្មវិធី​ EFC CAFE PES 2020​ ម្សិលមិញ​នេះ ​ប្រកួត​យ៉ាង​ស្វិតស្វាញ​ចាញ់​ឈ្នះ​គ្នា​១គ្រាប់​ប៉ុណ្ណោះ​ ដោយ​ជ័យជម្នះ​លេខ១​ បាន​លើ​កីឡាករ​ ភិន​ ប៉ូលីដែត។​

ទិដ្ឋភាពម្សិលមិញ

លោក​ លន់​ សាមឌី​ អគ្គលេខាធិការ​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា​ បាន​ឲ្យ​ដឹង​ថា​ ការ​ប្រកួត​កម្មវិធី​ EFC CAFE PES 2020​ នេះ​គឺ​ធ្វើ​ឡើង​រយៈពេល​២ថ្ងៃ​គឺ​ចាប់​ពី​ថ្ងៃ​ទី១៨​​ ដល់​ ១៩​ ខែ​កក្កដា​ ឆ្នាំ​២០២០​ នៅ​ឯ ​MCT Sport។ ​ចំពោះ​អ្នក​ចុះឈ្មោះ​ចូលរួម​ប្រកួត​ប្រកួត​ប្រជែង​មាន​រហូត​ដល់​ជាង​១៥០​នាក់​ឯណោះ។​

ទិដ្ឋភាពម្សិលមិញ

​អគ្គលេខាធិការ​ខាង​លើ​នេះ​បន្ត​ប្រាប់​ទៀត​ថា​ សម្រាប់​ការ​រៀបចំ​ PES​ លើក​ទី៣​ នេះ​គឺ​មាន​ការ​គាំទ្រ​ច្រើន​ពី​សំណាក់​យុវជន​តាមរយៈដាក់ពាក្យ​ចូលរួម​ប្រកួត​នេះ​បើ​ប្រៀបធៀប​ពី​ការ​ប្រកួត​២លើក​មុន។​ ចំពោះ​សមត្ថភាព​ ឬ​បច្ចេកទេស​កីឡាករ​ម្នាក់​ក៏​មាន​ការ​រីកចម្រើន​គួរឲ្យ​កត់សម្គាល់​ផង​ដែរ​ ពោល​ការ​ប្រកួត​ភាគ​ច្រើន​គឺ​ឈាន​ដល់​ប្រកួត​ទី៣​ទើប​អាច​រក​ឃើញ​អ្នក​ចាញ់​ឈ្នះ​បាន​ ហើយ​បើ​និយាយ​ពី​គ្រាប់​បាល់​វិញ​ទៀត​សោត​ចាញ់​ឈ្នះ​គ្នា​១គ្រាប់ៗ​ប៉ុណ្ណោះ​ដូច​ជា​ ២-១​ ឬ​ ៣-២​ ជា​ដើម។​

លោក​ លន់​ សាមឌី ប្រគល់ថវិកាអ្នកលេខ១

រំលឹក​ដែរ​ថា​ ជើងឯក​កម្មវិធី​បាល់ទាត់​អេឡិចត្រូនិក​ ឬ​ EFC CAFE PES 2020​ ម្សិលមិញ​នេះ​លេខ១​ បាន​លើ​កីឡាករ​ ភិន​ ប៉ូលីដែត​ បន្ទាប់​ពី​យក​ឈ្នះ​លើ​កីឡាករ​ វង្ស​ រ៉ាវុធ​ ដោយ​លទ្ធផល​ ២ប្រកួត​ទល់១​ (២-៤)(៣-២)(២-១)។​ ម្ចាស់​ជើងឯក​បាន​ប្រាក់​រង្វាន់​ ២លាន​រៀល​ ចំណាត់​ថ្នាក់​លេខ២​ បាន​រង្វាន់​រង្វាន់​ ៨០ម៉ឺន​រៀល​ និង​លេខ៣​ បាន​រង្វាន់​ ៤០ម៉ឺន​រៀល៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី