- 2020-07-18 05:51:43
- កីឡាផ្សេងៗ
ស សុខា៖ ជាង១៦លាននាក់យើង មានវីរកីឡាការិនី កែ ឡេង ម្នាក់ ដែលលើពិភពលោកធ្វើមិនទាន់បានដូច
- 2020-07-18 05:51:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស សុខា៖ ជាង១៦លាននាក់យើង មានវីរកីឡាការិនី កែ ឡេង ម្នាក់ ដែលលើពិភពលោកធ្វើមិនទាន់បានដូច
ចន្លោះមិនឃើញ
ឯកឧត្តម ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា បានលើកឡើងថា ក្នុងចំណោមប្រជាជនជាង១៦លាននាក់ ក្នុងនោះមានវីរកីឡាការិនី កែ ឡេង មួយរូប ដែលតំណាងឲ្យប៉េតង់កម្ពុជាលើឆាកអន្តរជាតិ និងជាជើងខ្លាំងដែលលើពិភពលោកមិនទាន់មានធ្វើដូចនៅឡើយទេ។
ឯកឧត្ដម ស សុខា បានឲ្យដឹងថា ខ្លួនលោកផ្ទាល់ និងប្រជាជនកម្ពុជាពិតជាមានសំណាងណាស់ មានវីរកីឡាការិនី កែ ឡេង ដែលមានថ្វីដៃ និងល្បីលើពិភពលោកតំណាងប្រទេសបែបនេះ។ ពីព្រោះជាង១៦លាននាក់នេះគឺមានតែអ្នកស្រី កែ ឡេង មួយរូបទេដែលមានថ្វីដៃ ទេពកោសល្យអាចឈ្នះមេដាយមាសពិភពលោក៤ជាន់ជាប់ៗគ្នាបែបនេះ។ រឹតតែអស្ចារ្យទៀតនោះគិតមកដល់ពេលនេះលើពិភពលោក គឺមិនទាន់មានអ្នកធ្វើបានដូចនៅឡើយទេ នេះជាស្ថិតិល្អបំផុតមួយដែលធ្វើឲ្យកម្ពុជាមានកេរ្តិ៍ល្បីល្បាញលើឆាកអន្តរជាតិ ធ្វើឲ្យបណ្ដាប្រទេសលេងកីឡាប៉េតង់តែងតែញញើតជានិច្ច។
ប្រធានសហព័ន្ធខាងលើនេះបន្តទៀតថា ក្នុងនាមជាថ្នាក់ដឹកនាំមួយរូបសូមថ្លែងអំណរគុណដល់វីរភាពរបស់កីឡាការិនី កែ ឡេង និងការខិតខំប្រឹងប្រែងពីសំណាក់លោកគ្រូទាំងអស់ដែលជាឪពុក ជាម្ដាយ ក្នុងការជួយបង្ហាត់បង្រៀនក៏ដូចជាជ្រោមជ្រែងឲ្យមានភាពជោគជ័យចំពោះវិស័យកីឡាមួយនេះ។ ឥលូវនេះសហព័ន្ធកំពុងធ្វើកិច្ចការបន្តទៀត ក្នុងការបណ្ដុះបណ្ដាលកីឡាករ កីឡាការិនីជំនាន់ក្រោយឲ្យមានសមត្ថភាពដូចវីរកីឡាការិនី កែ ឡេង ដើម្បីស្វែងរកភាពជោគជ័យបន្តបន្ទាប់នៅពេលខាងមុខទៀត។
រំលឹកដែរថា ម្សិលមិញនេះនៅឯមជ្ឈមណ្ឌលហ្វឹកហ្វឺនកីឡា ប្រធានសហព័ន្ធប៉េតង់កម្ពុជា តំណាងថ្នាក់ដឹកនាំក្រសួងអប់រំ និងក្រុមហ៊ុនឯកជនមួយចំនួន បានធ្វើពិធីថ្លែងអំណរគុណ និងផ្ដល់ពានរង្វាន់ មេដាយកិត្តិយស ថវិកា មួយចំនួនដល់វីរកីឡាការិនី កែ ឡេង ដែលបានឈ្នះមេដាយមាសពិភពលោក៤ជំនាន់ជាប់គ្នា ព្រមទាំងការចូលនិវត្តរបស់អ្នកស្រីផងដែរ៕