• 2020-05-28 10:40:52
  • កីឡា​ផ្សេង​ៗ

មន្ត្រី​សហព័ន្ធ​សូហ្វតេនីស​ចុះ​បាញ់​ថ្នាំ​សម្លាប់​មេរោគ​ត្រៀម​ដំណើរ​ការ​វិញ​

  • 2020-05-28 10:40:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឯកឧត្ដម​ ជា​ ប៊ុនហេង​ អនុប្រធាន​ទី១​ សហព័ន្ធ​សូហ្វតេនីស​ ថ្ងៃ​មិញ​នេះ​ដឹកនាំ​មន្ត្រី​របស់​សហព័ន្ធ​ចុះ​ទៅ​បាញ់​ថ្នាំ​សម្លាប់​មេរោគ​ដើម្បី​ត្រៀម​ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​ និង​ពាន​សម្ដេច​ ស​ ខេង​ នៅ​ខែ​មិថុនា​ ២០២០​ ខាង​មុខ។​

រូបភាពផ្ដល់ជូន

ឯកឧត្ដម​ ជា​ ប៊ុនហេង​ បាន​ឲ្យ​ដឹង​ថា​ បន្ទាប់​ពី​បាន​ភ្លើង​ខៀវ​ពី​ក្រសួង​សុខាភិបាល​ និង​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​រួច​មក​ ឥលូវ​នេះ​ចាប់​ផ្ដើម​ចុះ​បាញ់​សម្លាប់​មេរោគ​នៅ​បរិវេណ​នានា​នៃ​តារាង​សូហ្វតេនីស​ ហើយ​ដើម្បី​ត្រៀម​ការ​ប្រកួត​សំខាន់ៗ។​

យ៉ាងណា​មិញ​សហព័ន្ធ​ក៏​មិន​ភ្លេច​អនុវត្តន៍​នូវ​ការ​ការពារ​ ធ្វើ​អនាម័យ​រួម​និង​រក្សា​គម្លាត​ពី​គ្នា​ផង​ដែរ​ដើម្បី​ទប់​ស្កាត់​ជំងឺ​ COVID​ នេះ។​ ចំពោះ​កីឡាករ​ដែល​ត្រូវ​ចូល​ក្នុង​បរិវេណ​ហ្វឹកហាត់​ ឬ​កន្លែង​ប្រកួត​នេះ​ គឺ​ត្រូវ​បាន​ទទួល​ម៉ាស់​ និង​អាកុល​សម្រាប់​បាញ់​សម្លាប់​មេរោគ​ផង​ដែរ។​

រូបភាពផ្ដល់ជូន

រំលឹក​ដែរ​ថា​ សហព័ន្ធ​កីឡា​នានា​នៅ​កម្ពុជា​ត្រូវ​បាន​ផ្អាក​សកម្មភាព​ហ្វឹកហាត់​ និង​ប្រកួត​មួយ​រយៈពេល​ធំ​មក​ហើយ​តាំង​ពី​ផ្ទុះ​ជំងឺ​ COVID​ មក​ទើប​តែ​អនុញ្ញាត​ឲ្យ​មាន​ការ​ហ្វឹកហាត់​ ឬ​ប្រកួត​ឡើង​វិញ​ថ្មីៗ​នេះ​ទេ​ប៉ុន្តែ​មិន​អនុញ្ញាត​ឲ្យ​មាន​អ្នក​ចូល​ទស្សនា​ឡើយ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី