- 2020-05-19 07:07:30
- កីឡាផ្សេងៗ
អ្នកក្រុងបាត់ដំបង ជិតបានអាងហែលទឹកស្តង់ដារអន្តរជាតិសាងសង់បាន ៦០% ហើយ
- 2020-05-19 07:07:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកក្រុងបាត់ដំបង ជិតបានអាងហែលទឹកស្តង់ដារអន្តរជាតិសាងសង់បាន ៦០% ហើយ
ចន្លោះមិនឃើញ
អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹក ថាអាងស្តង់ដារអន្តរជាតិមានកន្លែងលោត និងកន្លែងហែលទឹក នៅឯក្រុងបាត់ដំបងកំពុងសាងសង់បានប្រហែល ៦០% ហើយក្រោយចំណាយពេល៨ខែមកនេះ។
លោក ហែម គីរី អគ្គលេខាធិការសហព័ន្ធខាងលើបានឲ្យដឹងថា អាងហែលទឹកនៅសកលវិទ្យាល័យបាត់ដំបង នេះគឺសាងសង់បាន ៦០% ហើយក្នុងនោះរួមមានគ្រោងទាំងមូល នៃអាងទាំង៣មានអាងហែល អាងលោត និងអាងកម្ដៅសាច់ដុំធ្វើរួចរាល់ហើយ។
ចំណែកការដាក់ទុយយោទឹកក៏បានរួចរាល់ផងដែរ និងប្រើប្រាស់ផលិតផលដែលមានគុណភាពខ្ពស់ថែមទៀតផង។ មួយវិញទៀតគ្រោងអគារក៏បានសាងសង់រួចដែរ ហើយការសាងសង់ទៀតសោតគឺមិនមានបញ្ហាចោត ឬជាឧបសគ្គអ្វីនោះទេ។
រំលឹកដែរថា អាងហែលទឹកនៅឯក្រុងបាត់ដំបងនេះចាប់ផ្ដើមសាងសង់តាំងពីពាក់កណ្ដាលខែសីហា ឆ្នាំ ២០១៩ មានរយៈពេល៨ខែមកហើយ។ បើតាមផែនការនោះអាងហែលទឹកខាងលើនឹងចំណាយពេល២៤ខែ ឬ២ឆ្នាំដើម្បីរួចរាល់៕