• 2020-04-30 08:40:29
  • កីឡា​ផ្សេង​ៗ

ប្រធាន​សហព័ន្ធ​ខ្មែរ​កីឡា​ហែល​ទឹក​ អំពាវនាវ​យុវជន​ដែលស្រឡាញ់​ឲ្យ​ចូល​មក​ហាត់

  • 2020-04-30 08:40:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធាន​សហព័ន្ធ​ខ្មែរ​កីឡា​ហែល​ទឹក​ សូម​អំពាវនាវ​ដល់​យុវជន​ទាំង​អស់​ដែល​ស្រឡាញ់​ខាង​វិស័យ​កីឡា​មួយ​នេះ​ អាច​មក​ចូល​ហាត់​ដើម្បី​អាច​ស្វែង​រក​អ្នក​ដែល​ខ្លាំង​យក​ទៅ​ប្រកួត​ប្រជែង​លើ​ឆាក​អន្តរជាតិ​យក​មេដាយ​ជូន​ប្រទេស។​

ឯកឧត្ដម​ ស៊ុន​ ចាន់ថុល​ ពេលចុះមកមើលអាង

ឯកឧត្ដម​ ស៊ុន​ ចាន់ថុល​ ប្រធាន​សហព័ន្ធ​ខាង​លើ​នេះ​បាន​ឲ្យ​ដឹង​ថា​ បច្ចុប្បន្ន​នេះ​សហព័ន្ធ​បាន​ខំប្រឹង​ប្រែង​មែនទែន​ក្នុង​ពង្រីក​ផ្សព្វផ្សាយ​ និង​សាងសង់​អាង​ហែល​ទឹក​ថ្មីៗ​បន្ថែម​ទៀត​នៅ​តាម​បណ្ដា​ខេត្ត​ផ្សេងៗ​។ ទាំង​នេះដើម្បី​ជា​ការ​ទាក់ទាញ​ និង​ប្រើប្រាស់​សម្រាប់​ការ​ហ្វឹកហាត់។​ ​តទៅ​មុខ​ទៀត​សហព័ន្ធ​នឹង​ព្យាយាម​បង្កើត​នៅ​តាម​ខេត្ត​បន្ថែម​ទៀត​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​ ដើម្បី​ងាយ​ស្រួល​ដល់អ្នក​ដែល​ចង់​ហាត់។​

ឯកឧត្ដម​ ស៊ុន​ ចាន់ថុល​ ពេលចុះមកមើលអាង

ថ្នាក់​ដឹកនាំ​ដែល​យក​ចិត្ត​ទុកដាក់​លើ​កីឡា​របស់​ខ្លួន​ខាង​លើ​នេះ​បន្ត​ប្រាប់​ទៀត​ថា​ ឥលូវ​នេះ​អាង​ហែល​ទឹក​មាន​ច្រើន​ហើយ​ដូច​ជា​នៅ​មរតក​តេជោ​ សែន​ អូឡាំពិក​ កំពង់ចាម​ កោះធំ​ និង​ខេត្ត​បាត់ដំបង​ ហេតុ​នេះ​ហើយ​សូម​ឲ្យ​យុវជន​ដែល​ស្រឡាញ់​មក​ចូល​រួម​ហ្វឹកហាត់​ទាំង​អស់​គ្នា​ ព្រោះ​ការ​ហាត់​នេះ​ក៏​មិន​មាន​យក​ប្រាក់​នោះ​ដែរ។​ កាល​ណា​មាន​ធនធាន​ច្រើន​សហព័ន្ធ​ងាយ​រក​អ្នក​ដែល​ខ្លាំង​បន្ថែម​ដើម្បី​ប្រជែង​យក​មេដាយ​ជូន​ប្រទេស​ជាតិ​ក្នុង​ការ​ប្រកួត​អន្តជាតិ​នានា៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់