• 2020-04-23 09:09:48
  • កីឡា​ផ្សេង​ៗ

អាង​ហែល​ទឹក​ពហុ​កីឡដ្ឋាន​ជាតិ​បញ្ចប់​ការ​ជួសជុល​ និង​ប្រគល់​ជូន​សហព័ន្ធ​ជា​ផ្លូវ​ការ​

  • 2020-04-23 09:09:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាងហែលទឹក​កម្រិត​ស្តង់ដារ​អន្តរជាតិ​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​ ក្រោយ​ចំណាយ​ពេល​អស់​ ១៨​ខែ​ ឥលូវ​បាន​បញ្ចប់​ការ​ជួសជុល​ជា​ផ្លូវ​ការ​ និង​បាន​ប្រគល់​ជូន​សហព័ន្ធ​ខ្មែរ​កីឡា​ហែល​ហើយ​កាល​ពី​ព្រឹកមិញ​នេះ។​

ទិដ្ឋភាពព្រឹកមិញ

ប្រធាន​សហព័ន្ធ​ខ្មែរ​កីឡា​ហែលទឹក​ ឯកឧត្ដម​ ស៊ុន​ ចាន់ថុល​ បាន​ឲ្យ​ដឹង​ថា​ បន្ទាប់​ចំណាយ​ពេល​ជួសជុល​អស់​រយៈពេល​១៨​ខែ​រួចមក​ ឥលូវ​នេះ​ខាង​ក្រុមហ៊ុន​សាងសង់​ថ្នល់​របស់​ចិន​ដែល​ជួយ​ធ្វើ​ឲ្យ​នេះ​បាន​ប្រគល់​ដល់​សហព័ន្ធ​ហើយ​សម្រាប់​ប្រើប្រាស់​ដល់​ការ​ហ្វឹកហាត់​ និង​ប្រកួត​នានា។​

ចំពោះ​ការ​ចំណាយ​លើ​ការ​ជួសជុល​នេះ​គឺ​ខ្ទង់​ប្រហែល​ជិត​៣លាន​ដុល្លារ​ឯ​ណោះ​ ដោយ​បំពាក់​នូវ​ឧបករណ៍​ថ្មីៗ​ និង​ទំនើប​បំផុត។​ ដូច​ទៅ​និង​ការ​លើក​ឡើង​ពី​មុន​ៗ​អញ្ចឹង ​គឺ​អាង​នេះ​ធ្វើ​ឡើង​តាម​ស្តង់ដារ​អន្តរជាតិ​ទាំង​អាង​ហែល​ទឹក​ និង​អាង​លោត។​ ក្រៅ​ពី​នេះ​ទៀត​នោះ​គឺ​បន្ថែម​មាន​បន្ទប់​ស្នាក់​សម្រាប់​កីឡាករ​ និង​មាន​បន្ទប់​ GYM​ ហ្វឹកហាត់​រាងកាយ​ផង​ដែរ។​

ទិដ្ឋភាពព្រឹកមិញ

បញ្ជាក់​ដែរ​ថា​ ឯកឧត្តម​ ស៊ុន​ ចាន់ថុល​ ព្រឹកមិញ​នេះ​បាន​ទៅ​ពិនិត្យ​ និង​ប្រកាស​ទទួល​ជា​ផ្លូវ​ការ​បន្ទាប់​អាង​ហែល​ទឹក​នៅ​អូឡាំពិក​នេះ​ជួសជុល​អស់​១៨ខែ។​ ចំពោះ​ការ​ចំណាយ​ផ្សេងៗ​ក្នុង​ការ​ជួសជុល​អស់​ជិត​៣លាន​ដុល្លារ​នេះ​ជា​ជំនួយ​ទាំង​ស្រុង​របស់​ក្រុមហ៊ុន​ចិន៕​

ទិដ្ឋភាពព្រឹកមិញ

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់