• 2020-04-01 01:49:42
  • កីឡា​ផ្សេង​ៗ

ជើងចាស់​តេក្វាន់ដូ​ ITF​ ខ្មែរ​ អ៊ុយក្រែន​ ជឿជាក់​កីឡា​មួយ​នេះ​នឹង​ធ្វើ​ឲ្យ​កម្ពុជា​ល្បី​នៅ​ស៊ីហ្គេម​

  • 2020-04-01 01:49:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម្ចាស់​ខ្សែក្រវាត់​ខ្មៅ​អន្តរជាតិ​ ៦ដាន់​ អ៊ុក​ តារាចាន់​ ជឿជាក់​លើ​ក្រុម​តេក្វាន់ដូ​ ITF​ កម្ពុជា​នឹង​ធ្វើ​ឲ្យ​ប្រទេស​រឹតតែ​ល្បីល្បាញ​តាម​រយៈ​ការ​ឈ្នះ​មេដាយ​នៅ​ព្រឹត្តិការណ៍​ ស៊ីហ្គេម​ ឆ្នាំ​២០២៣​ នៅ​ពេល​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ខាង​មុខ។​

លោក អ៊ុក​ តារាចាន់

ជើង​ចាស់​តេក្វាន់ដូ​ ITF​ តាំង​ពី​សង្គម​ និង​ជា​គ្រូ​បង្វឹក​នៅ​ប្រទេស​អ៊ុយក្រែន​នា​ពេល​បច្ចុប្បន្ន​នេះ​លោក​ អ៊ុក​ តារាចាន់​ បាន​ឲ្យ​ដឹង​ថា​ បើ​តាម​អ្វី​ដែល​បាន​មើល​ឃើញ​ផ្ទាល់​ពី​សមត្ថភាព​របស់​ក្រុម​កម្ពុជា​តាំង​តែ​ពី​ការ​ប្រកួត​ជើងឯក​ពិភពលោក​កន្លង​ៗ​គឺ​ល្អ​មែនទែន។​ ម្នាក់​ៗ​មាន​កម្រិត​សមត្ថភាព​ខ្ពស់​ ស្រប​ពេល​ដែល​មាន​ថ្នាក់ដឹកនាំ​ពូកែ​ដូច​ជា​ឯកឧត្ដម​ កែវ​ រ៉េមី​ ទៀត​នោះ​ លោក​ជឿជាក់​ថា​កម្ពុជា​នឹង​រឹតតែ​ល្បី​នៅ​ពេល​ប្រកួត​ស៊ីហ្គេម​ ២០២៣។​

លោក អ៊ុក​ តារាចាន់

គ្រូ​វ័យ​ ៥៨ឆ្នាំ​ខាង​លើ​នេះ​ បញ្ជាក់​ទៀត​ថា​ លោក​រីករាយ​នឹង​ជួយ​កម្ពុជា​ជា​និច្ច​ទាក់ទង​ទៅ​និង​ការ​បង្ហាត់​បង្រៀន​ផ្នែក​មេគុន​បន្ថែម។​ លោក​នឹង​ស្វែង​យល់​ពី​ក្បាច់​ស្នៀត​ថ្មីៗ​ក៏​ដូច​ជា​គន្លឹះ​ល្អៗ​ដែល​អាច​ឈាន​ទៅ​រក​មេដាយ​នា​ការ​ប្រកួត​ដើម្បី​ទុក​ចែក​រំលែក​ដល់​ក្រុម​កីឡាករ​ កីឡា​ការិនី​កម្ពុជា។​

រំលឹក​ដែរ​ថា​ លោក​ អ៊ុក​ តារាចាន់​ ជា​ជនជាតិ​ខ្មែរ​ប៉ុន្តែ​បាន​ទៅ​រស់​នៅ​ឯ​ប្រទេស​អ៊ុយក្រែន​ជា​យូរ​មក​ហើយ។ ​លោក​បច្ចុប្បន្ន​ជា​គ្រូ​បង្វឹក​តេក្វាន់ដូ​ ITF​ លើ​ប្រភេទ​មេគុន​នៅ​ទីនោះ៕​

ទិដ្ឋភាពលោកចែករំលែកបទពិសោធកន្លងទៅ

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់