- 2020-03-26 05:55:54
- កីឡាផ្សេងៗ
មកដឹង៣ប្រភេទកីឡាពេញនិយមបំផុតនៅកម្ពុជា ទាំងមើលផ្ទាល់ និងតាម Youtube
- 2020-03-26 05:55:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកដឹង៣ប្រភេទកីឡាពេញនិយមបំផុតនៅកម្ពុជា ទាំងមើលផ្ទាល់ និងតាម Youtube
ចន្លោះមិនឃើញ
នៅកម្ពុជាបច្ចុប្បន្ននេះមានច្រើនប្រភេទកីឡា និងច្រើនសហព័ន្ធផ្សេងៗគ្នាសរុបទៅមិនតិចជាង ៣០ប្រភេទនោះទេ។ ឥលូវនេះយើងងាកមកចាប់អារម្មណ៍ ៣ប្រភេទកីឡា ដែលពេញនិយមសម្រាប់ប្រជាជននៅកម្ពុជា ទាំងទស្សនាក៏ដូចជាហ្វឹកហាត់លេងកម្សាន្តនោះរួមមាន ប្រដាល់ បាល់ទាត់ និងបាល់ទះ។
កីឡាប្រដាល់គុនខ្មែរ៖ កីឡាមួយនេះគឺជាប្រភេទកីឡាបុរាណរបស់ខ្មែរ ដែលមានជាយូរលង់មកហើយ អាចនិយាយថាគ្រាប់តែកើតមកឃើញមានប្រដាល់គុនខ្មែរនេះតែម្ដង។ ដូច្នេះហើយភាគច្រើនបុរសៗគឺចូលចិត្តទស្សនាការប្រកួតកីឡាមួយនេះណាស់ មិនត្រឹមតែប៉ុណ្ណេះទេនៅតាមបណ្ដាស្ថានីយទូរទស្សន៍ក្នុងស្រុកមួយចំនួនធំមានរៀបចំការប្រកួតជាច្រើន ក្នុង១សប្ដាហ៍សរុបការប្រកួតជាង១០កម្មវិធីផ្សេងគ្នា។
លើសពីនេះទៀតនោះរាល់កម្មវិធីបុណ្យធំៗដូចជាបុណ្យទន្លេ បុណ្យសមុទ្រ និងប្រពៃណីចំនួនទៀត គេមិនចោលឡើយកម្មវិធីប្រដាល់។ អ្នកនៅទីក្រុងមួយចំនួន ឥលូវនេះចាប់អារម្មណ៍ និងហាត់ប្រដាល់ជាលក្ខណៈសុខភាពជាច្រើនផងដែរតាមបណ្ដាក្លឹបឯកជន។ យ៉ាងណាមិញរាល់ចប់ការប្រកួតមួយៗគេឃើញមានអ្នកទស្សនាវីដេអូប្រកួតឡើងវិញរាប់ពាន់ រាប់ម៉ឺននាក់ មិនថានៅតាមហ្វេសបុក ឬយូធូបនោះទេ។
កីឡាបាល់ទាត់៖ កីឡាមួយនេះជាប្រភេទកីឡាបរទេសនោះទេ ប៉ុន្តែវាបានពេញនិយមទូទាំងពិភពលោកទៅហើយ ចំណែកកម្ពុជាក៏ដូចគ្នាដែរ។ បើនិយាយពីការប្រកួតជម្រើសជាតិជាលក្ខណៈប្រចាំប្រទេសវិញ គឺប្រជាជនកម្ពុជាគ្រប់ស្រទាប់វណ្ណៈពេញនិយម និងគាំទ្រខ្លាំងមែនទែនរហូតពេញៗកីឡដ្ឋានជាតិម្ដងៗមិនតិចជាង ៥-៦ម៉ឺននាក់ឡើយ។ ប៉ុន្តែបើការប្រកួតលីគវិញហាក់មានភាពស្ងប់ស្ងាត់នាពេលកន្លងមក ទើបតែចាប់ផ្ដើមកម្រើកជាថ្មីនៅរដូវកាលចុងក្រោយៗនេះទេ។ ម្នាក់ៗហាក់ចាប់អារម្មណ៍ខ្លាំងនៅពេលក្រុមធំៗប៉ះគ្នា ស្របពេលក្រុមនិមួយៗមានអ្នកគាំទ្រប្រចាំក្លឹបតែម្ដង។
ការទិញដូរកីឡាករខ្មែរ-បរទេស មកពង្រឹងក្រុមរួមនិងការអភិវឌ្ឍន៍ប្រជែងគ្នាផងនោះ ធ្វើឲ្យអ្នកតាមដានរឹតតែចង់មើលការប្រកួតរបស់ពួកគេ។ ក្រៅតែពីចូលចិត្តទស្សនាហើយនោះ វិស័យបាល់ទាត់បានក្លាយជាកីឡាលេងកម្សាន្តដ៏ពេញនិយមសម្រាប់យុវជនខ្មែរនៅពេលសម្រាកពីការងារ ឬការសិក្សា។
កីឡាបាល់ទះ៖ ជាកីឡាដែលចូលកម្ពុជាយូរដែរហើយ និងជាប្រភេទកីឡាពេញមួយសម្រាប់ប្រជាជនកម្ពុជាជាពិសេសអ្នកនៅតាមជនបទ ស្រែចម្ការតែម្ដង។ បើទោះជាសហព័ន្ធបាល់ទះមិនសូវមានសកម្មភាពច្រើនក្ដី យ៉ាងណាក៏នៅតែពេញនិយមទស្សនា និងលេងកម្សាន្តនាពេលបច្ចុប្បន្ននេះសម្រាប់ខ្មែរ។ សព្វថ្ងៃនេះគេឃើញមានក្លឹបវិសាខា ដែលមានសកម្មភាពច្រើន និងសំបូរធនធាន។ រាល់ការប្រកួតមិត្តភាពនានាឃើញមានអ្នកចូលទស្សនានៅក្លឹបបាល់ទះវិសាខាច្រើន រួមនិងការទស្សនាតាមវីដេអូការប្រកួតក្រៅប្រទេសផងដែរ។
ងាកមកប្រជាជនខាងក្រៅវិញគឺស្រឡាញ់ចូលចិត្តទស្សនាតែម្ដង រាល់ការប្រកួតធំៗគឺនៅឈរមើលផ្ទាល់ៗជុំកន្លែងប្រកួត។ បើអ្នកនៅជនបទវិញក្នុងភូមិនិមួយៗតែងតែមានតារាងបាល់ទះស្ទើរគ្រប់កន្លែង។ នៅពេលល្ងាច ឬពេលបុណ្យទានជួបជុំគ្នាម្ដងៗពួកគេតែងលេងកីឡាមួយនេះកម្សាន្ត។ ចំពោះវីដេអូការប្រកួតក្នុងស្រុកសម្រាប់គូពិសេសៗក៏មានអ្នកចូលទស្សនារាប់ពាន់ រាប់ម៉ឺនាក់អ្នកដែរមិនចាញ់២ប្រភេទកីឡាខាងលើទេ៕