- 2020-03-23 01:51:26
- កីឡាផ្សេងៗ
ព្រឹត្តិការណ៍អូឡាំពិកនៅជប៉ុន សម្រេចផ្អាកហើយ ដោយទៅលេងនៅឆ្នាំក្រោយ
- 2020-03-23 01:51:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ព្រឹត្តិការណ៍អូឡាំពិកនៅជប៉ុន សម្រេចផ្អាកហើយ ដោយទៅលេងនៅឆ្នាំក្រោយ
ចន្លោះមិនឃើញ
ព្រឹត្តិការណ៍អូឡាំពិកនៅប្រទេសជប៉ុន បានសម្រេចផ្អាកសិនហើយ ក្រោយពីមានមតិជាច្រើនបានស្នើសុំឱ្យមានការលើកពេលប្រកួតសិន ព្រោះ Covid-19 ។
គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) បានបញ្ជាក់យ៉ាងច្បាស់ថាការសម្រេចចិត្តផ្អាកសិននេះ គឺក្រោយពីមានអត្តពលិកជាច្រើននាក់បង្ហាញក្ដីបារម្ភ និងមិនចង់ចូលរួមឡើយ។ ពួកគេបានផ្ដល់យោបល់ថាគួរតែពន្យារពេលការប្រកួតនេះសិន ដើម្បីសុវត្ថិភាពទាំងអស់គ្នា ទាំងអ្នកគាំទ្រនិងកីឡាករចូលរួមគ្រប់ប្រទេស។
យ៉ាងណាមិញ ការសម្រេចផ្អាកនេះក៏មិនទាន់រកឃើញពេលវេលាឱ្យប្រាកដដើម្បីប្រកួតផងដែរ។ ដោយ IOC បានផ្ដល់ពេល៤សប្ដាហ៍ទៀតដើម្បីពិភាក្សាបន្ដ។ ដោយប្រភពមួយចំនួនបានឡើងលើកថាអាចនឹងធ្វើឡើងនៅឆ្នាំក្រោយ ដូចព្រឹត្តិការណ៍ Euro2020 ដែលលើកទៅលេងនៅ 2021 ដែរ៕