• 2020-03-17 03:32:33
  • កីឡា​ផ្សេង​ៗ

សហព័ន្ធ​តេក្វាន់ដូ​ ITF​ បើក​វគ្គ​បណ្ដុះបណ្ដាល​ច្បាប់​ការ​ប្រកួត​ អាជ្ញាកណ្ដាល​ រយៈពេល​ ៦ថ្ងៃ​

  • 2020-03-17 03:32:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហព័ន្ធ​កីឡា​តេក្វាន់ដូ​ ITF​ កម្ពុជា​បើក​វគ្គ​បណ្ដុះបណ្ដាល​ច្បាប់​នៃ​ការ​ប្រកួត​ ច្បាប់​សម្រាប់​អាជ្ញាកណ្ដាល​ ចៅក្រម​រយៈពេល​៦ថ្ងៃ​ដើម្បី​ពង្រឹង​សមត្ថភាព​កីឡាករ​ក៏​ដូច​ជា​គ្រូ​បង្វឹក​នានា​របស់​សហព័ន្ធ។​

លោក​ ហ៊ឹម​ រីដា

លោក​ ហ៊ឹម​ រីដា​ គ្រូ​ជម្រើស​ជាតិ​ តេក្វាន់ដូ​ ITF​ បាន​ឲ្យ​ដឹង​ថា​ វគ្គ​បណ្ដុះបណ្ដាល​នេះ​គឺ​ផ្ដោត​លើ​ច្បាប់​នៃ​ការ​ប្រកួត​ទាំង​ ៥វិញ្ញាសារ​ ក្នុង​នោះ​ត្រូវ​ជា​ ១៨ជំពូក​ ចែក​ចេញ​ជា​ ៨៦​មាត្រា​ ហេតុ​នេះ​ទើប​ត្រូវ​ប្រើ​រយៈពេល​យូរ​បន្តិច​សម្រាប់​វគ្គ​នេះ។​

ទិដ្ឋភាពម្សិលមិញ

គ្រូ​បង្វឹក​ខាង​លើ​នេះ​បន្ត​ប្រាប់​ទៀត​ថា​ ជា​ទូទៅ​សហព័ន្ធ​តែងតែ​មាន​ផែនការ​ប្រចាំ​ឆ្នាំ​ក្នុង​ការ​បណ្ដុះបណ្ដាល​ធនធាន​មនុស្ស​ក៏​ដូច​ជា​អ្នក​បន្ត​វេន​ថ្មីៗ​ទៀត​ ស្រប​ពេល​ដែល​ឆ្នាំ​នេះ​សហព័ន្ធ​មាន​កម្មវិធី​ប្រកួត​ច្រើន​មិន​ថា​ក្នុង​ប្រទេស​ ឬ​ក្រៅ​ប្រទេស​ទៀត​ផង​។​ ដូច្នេះ​ហើយ​វគ្គ​នេះ​នឹង​ជួយ​ពង្រឹង​ការ​យល់ដឹង​ពី​ច្បាប់​ប្រកួត​ក៏​ដូច​ជា​ចំណុច​សំខាន់ៗ​មួយ​ចំនួន​ដល់​កីឡាករ​ដើម្បី​ងាយ​ស្រួល​ពេល​ចេញ​ប្រកួត​លក្ខណៈ​អន្តរជាតិ​នៅ​ក្រៅ​ប្រទេស​ដែល​ជា​អធិកភាព​ក្នុង​ការ​ឈ្នះ​មេដាយ។​

ទិដ្ឋភាព​ម្សិលមិញ

បញ្ជាក់​ដែរ​ថា​ វគ្គ​សិក្សា​នេះ​គឺ​មាន​សិក្ខាកាម​ចូលរួម​សរុប​ ២៥​នាក់។​ ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី១៦​ ដល់​ទី២២​ ខែ​មីនា​ ឆ្នាំ​២០២០​ នៅ​ឯ​ទី​កន្លែង​ហ្វឹកហាត់​របស់​សហព័ន្ធ​តេក្វាន់ដូ​ ITF​ ជាប់​ពហុ​កីឡដ្ឋាន​ជាតិ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់