• 2020-01-16 08:01:05
  • កីឡា​ផ្សេង​ៗ

ប្រធាន​តេក្វាន់ដូ​ ITF​ រីករាយ​ស្វាគមន៍​ចំពោះ​ការ​ផ្លាស់ប្ដូរ​បទ​ពិសោធ ​កម្ពុជា​ អ៊ុយក្រែន​ និង​ចិន​

  • 2020-01-16 08:01:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធាន​តេក្វាន់ដូ​ ITF​ កម្ពុជា​ស្វាគមន៍​ និង​រីករាយ​បំផុត​ចំពោះ​ការ​មក​ផ្លាស់ប្ដូរ​បទ​ពិសោធ​របស់​គ្រូ​មក​ពី​ប្រទេស​អ៊ុយក្រែន​ និង​ប្រទេស​ចិន​ រយៈពេល​២ថ្ងៃ​នេះ​ ដើម្បី​ពង្រឹង​សាមគ្គីភាព​រួម​និង​បច្ចេកទេស​ថ្មីៗ។​

ទិដ្ឋភាពហ្វឹកហាត់​មុន​នេះ

ឯកឧត្ដម​ កែវ​ រ៉េមី​ ប្រធាន​សហព័ន្ធ​ខាង​លើ​នេះ​បាន​ឲ្យ​ដឹង​ថា​ ឯកឧត្ដម​ពិត​ជា​មាន​ចិត្ត​សប្បាយ​រីករាយ​ខ្លាំង​ណាស់​ ចំពោះ​ការ​ចំណាយ​ពេល​ក៏​ដូច​ជា​វត្តមាន​ពី​លោក​គ្រូ​មក​ពី​ប្រទេស​អ៊ុយក្រែន​ រួម​និង​គ្រូ​មក​ពី​ប្រទេស​ចិន​ក៏​ដូច​ជា​សិស្ស​ ឪពុក​ម្ដាយ​ដែល​មក​ជា​មួយ​ផង​ដែរ។​

ទិដ្ឋភាពហ្វឹកហាត់​មុន​នេះ

ប្រធាន​សហព័ន្ធ​រូប​នេះ​បន្ថែម​ទៀត​ថា​ ពិត​ណាស់​បើ​ទោះ​ជា​ ITF​ តែ​មួយ​ក៏​ដោយ​ប៉ុន្តែ​ស្តាយ​ ឬ​បច្ចេកទេស​ពិសេស​គឺ​មាន​រៀង​ៗ​ខ្លួន​ ដូច្នេះ​នេះ​ជា​ឱកាស​សម្រាប់​ការ​ស្វែង​យល់​ ឬ​បំពេញ​បន្ថែម​ពី​ចំណុច​ល្អ​ៗ​រៀង​ខ្លួន​ដើម្បី​ទទួល​បាន​ភាព​រីកចម្រើន​។​ កម្មវិធី​នេះ​ក៏​ជា​ការ​រឹតចំណង​មិត្តភាព​ ITF​ ជា​មួយ​គ្នា​ផង​ដែរ​ មិន​ថា​ប្រទេស​ណា​ឬ​ប្រទេស​ណា​ទេ ​គឺ​ជា​ក្រុម​គ្រួសារ​តែ​មួយគឺចេះ​ជួយ​គ្នា​ស្រឡាញ់​គ្នា។​

ទិដ្ឋភាពហ្វឹកហាត់​មុន​នេះ

ក្រៅ​តែ​ពី​ការ​បង្ហាញ​ការ​ស្វាគមន៍​ហើយ​នោះ​ ថ្នាក់​ដឹកនាំ​កីឡា​ដែល​ល្បីឈ្មោះ​រូប​នេះ ​ក៏​បាន​ណែនាំ​តំបន់​ទេសចរណ៍​ និង​រមណីយដ្ឋាន​ល្បី​ៗ​មួយ​ចំនួន​ដល់​ភ្ញៀវ​បរទេស​ទាំង​នោះ​ដែរ​ ហើយចាំ​ជួយ​សម្រួល​ជា​និច្ច​នៅ​ពេល​ចង់​អញ្ជើញ​ទៅ​កម្សាន្ត​កន្លែង​ណា។​

បញ្ជាក់​ដែរ​ថា សហព័ន្ធ​តេក្វាន់ដូ​ ITF​ កម្ពុជា​ បាន​ទទួល​ស្វាគមន៍​ និង​ផ្លាស់ប្ដូរ​បទ​ពិសោធ​ជា​មួយ​លោក​គ្រូ​មក​ពី​ប្រទេស​អ៊ុយក្រែន​ និង​ក្រុម​តេក្វាន់ដូ​ ITF​ ចិន​ រយៈពេល​២ថ្ងៃ ​គឺ​ចាប់​ពី​ថ្ងៃ​ទី១៦​ ដល់​ ១៧​ ខែ​មករា​ ឆ្នាំ​ ២០២០​ នៅ​ឯ​អគារ​ហ្វឹកហ្វឺន​កីឡា៕​

ទិដ្ឋភាពហ្វឹកហាត់​មុន​នេះ

វីដេអូ៖

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទថ្មី