• 2020-01-10 04:46:55
  • កីឡា​ផ្សេង​ៗ

ក្រុម​ Klach Ey​ រំពឹង​ 70%​ យក​ជ័យជម្នះ​ជូន​កម្ពុជា​ក្នុង​កម្មវិធី​ MATIC 2020​ ឯ​ប្រទេស​ចិន​

  • 2020-01-10 04:46:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ឆ្នើម​លើ​វិញ្ញាសា​ AK​ របស់​កម្ពុជា​ Klach Ey​ ថា​ការ​ប្រកួត​ MATIC 2020​ នៅ​ឯ​ប្រទេស​ចិន​លើក​នេះ​សង្ឃឹម​ ៧០%​ ក្នុង​ការ​គ្រង​ជើងឯក​បន្ត​ទៀត​ជូន​ប្រទេស​កម្ពុជា​ព្រោះ​ចំណុច​ខ្លាំង​គឺ​សាមគ្គី​គ្នា​បាន​ល្អ។​

ក្រុម Klach Ey

ប្រធាន​ក្រុម​ Klach Ey ​ប្រាប់​ឲ្យ​ដឹង​ថា​ សម្រាប់​ការ​ត្រៀម​ខ្លួន​ចេញ​ទៅ​ប្រកួត​ MATIC​ លើក​នេះ​គឺ​ហ្វឹកហាត់​ជា​មួយ​ក្រុម​បាន​ប្រហែល​២សប្ដាហ៍​ផង​ដែរ​ ព្រោះ​ម្នាក់ៗ​មាន​ការ​រវល់​ច្រើន។​ បើ​ទោះ​ជា​ហ្វឹកហាត់​មិន​សូវ​ជា​បាន​យូរ​ក្ដី​ ប៉ុន្តែ​ប្រធាន​ក្រុម​ខាង​លើ​នេះ​បញ្ជាក់​ថា​មិន​ថ្វី​ទេ​គឺ​អាច​ប្រកួត​បាន​ ហើយ​នឹង​ខំប្រឹង​ឲ្យ​អស់​ពី​សមត្ថភាព។​

ក្រុម Klach Ey

គង់ សុវត្ថិឌី​ បន្ត​ឲ្យ​ដឹង​ទៀត​ថា​ បាន​ជា​ដាក់​ក្ដី​សង្ឃឹម​រហូត​ ៧០%​ ថា​អាច​យក​ជ័យជម្នះ​ក៏​ដូច​ជា​រក្សា​ពាន​រង្វាន់​ជើងឯក​នេះ​ដដែល​ គឺ​ដោយ​សារ​តែ​ក្រុម​ទាំង​នោះ​ធ្លាប់​ជួបគ្នា​កន្លង​មក​ហើយ​ មួយ​វិញ​ទៀត​ក្រុម​របស់​ខ្លួន​ Klach Ey​ មាន​សាមគ្គី​គ្នា​ល្អ​នេះ​ជា​ចំណុច​ខ្លាំង​។ យ៉ាង​ណា​ក៏​មិន​ហ៊ាន​មើលងាយ​ក្រុម​ដទៃ​ដែរ​ ព្រោះ​សុទ្ធ​តែ​ក្រុម​ខ្លាំង​ហើយ​ទើប​អាច​ប្រកួត​តំណាង​ប្រទេស​បែប​នេះ។​ ប្រធាន​ក្រុម​រូប​នេះក៏​មាន​ការ​បារម្ភ​មួយ​ចំនួន​ដែរ​ លើ​អាកាសធាតុ​ព្រោះ​នៅ​ទីនោះ​ត្រជាក់​ខ្លាំង​ ខ្លាច​ប៉ះពាល់​ដល់​សុខភាព​សមាជិក​ក្រុម​ផង​ដែរ។​

ទិដ្ឋភាពចេញទៅយប់មិញ

ជា​ចុង​ក្រោយ​តំណាង​ក្រុម​ Klach Ey​ ក៏​សូមអរគុណ​ដល់​ Sabay​ សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា​ រួម​និង​អ្នកគាំទ្រ​ទាំង​អស់​ដែល​តែងតែ​ស្រឡាញ់​លើក​ទឹកចិត្ត​កន្លង​មក​ ហើយ​សូម​បន្ត​គាំទ្រ​ និងកុំ​ភ្លេច​តាមដាន​ក៏ដូចជាផ្ដល់​កម្លាំង​ចិត្ត​ក្នុង​ពេល​ប្រកួត​នៅ​ចិន​ស្អែក​នេះ​តាម​រយៈ​ការ​ Live ​ក្នុង​ផេក​ផ្លូវ​ការ​របស់​ AK។​

ទិដ្ឋភាពចេញទៅយប់មិញ

រំលឹក​ដែរ​ថា​ ក្រុម​ Klach Ey​ គឺ​បាន​ចេញ​ពី​កម្ពុជា​ទៅ​ប្រទេស​ចិន​​ហើយ​កាល​ពី​យប់​មិញ​នេះ​ ដើម្បី​ប្រកួត​តំណាង​ឲ្យ​ប្រទេស​កម្ពុជា​ក្នុង​ពាន​រង្វាន់​ប្រចាំ​ឆ្នាំ​ MATIC 2020។​ Klach Ey​ ជា​ជើងឯក​ MATIC​ 2019​ ផង​ដែរ​ដូច្នេះ​នេះ​ជា​ការ​ប្រកួត​ការពារ​តំណែង​ជើងឯក​សម្រាបប់កម្ពុជា។​ ការ​ប្រកួត​នេះ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ស្អែក​ ទី១១​ ខែ​មករា​ ២០២០​ ឯ​ប្រទេស​ចិន៕​

វីដេអូ៖

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី