• 2019-11-22 08:07:23
  • កីឡា​ផ្សេង​ៗ

ប្រវត្តិសាស្ត្រ​ថ្មី! កែ​ ឡេង​ ក្លាយ​ជា​កីឡាការិនី​ម្នាក់​គត់​​ឈ្នះ​ជើង​ឯក​ពិភពលោក​៤​ដង​ជាប់​គ្នា​

  • 2019-11-22 08:07:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វីរ​កីឡាការិនី​ កែ​ ឡេង​ បាន​ក្លាយ​ជា​​ម្ចាស់​ជើង​ឯក​ពិភពលោក​សារ​ជា​ថ្មី​លើ​វិញ្ញាសា​វាយ​​យក​ពិន្ទុ​ឯកត្តជន​នារី​ ក្រោយ​យក​ឈ្នះ​កីឡាការិនី​ឡាវ​ Bivilak Thepphkanនៅ​វគ្គ​ផ្ដាច់ព្រ័ត្រ។​

ការ​ប្រកួត​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ កីឡា​ការិនី​​ កែ​ ឡេង​បាន​យក​ឈ្នះ​កីឡាការិនី​ មីយ៉ាន់ម៉ា​​នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​កាល​ពី​ព្រឹក​មិញ។​ អ្នក​ស្រី​ កែ​ ឡេង​បាន​ឈ្នះ​ជើង​ឯក​ពិភពលោក​ ៣​សម័យ​កាល​ជាប់​គ្នា​រួច​មក​ហើយ​សម្រាប់​ការប្រកួតប៉េតង់ពិភពលោក យុវជន និងនារី ហើយ​នេះ​គឺ​ជា​ជើង​ឯក​លើក​ទី​៤។​

​​​​៣​លើក​មុន​ កីឡាការិនី​ កែ​ ឡេង​ បាន​ឈ្នះ​មេដាយ​មាស​ជើង​ឯក​ពិភពលោក​ នៅ​ប្រទេស​បារាំង​ ឆ្នាំ​២០១៣, បន្ទាប់​មក​នៅ​ប្រទេស​ថៃ​នៅ​ឆ្នាំ​២០១៥ និង​លើក​ចុង​ក្រោយ​នៅ​ប្រទេស​ចិន​ ក្នុង​ឆ្នាំ​២០១៧៕

អត្ថបទ៖ រ័ត្ន

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី